ភ្នំពេញ៖ នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីប្រកាសថា នឹងផ្អាកសង្រ្កាន្តនៅវត្តភ្នំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ COVID-19 ។
សាលារាជធានី បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាអនាម័យផ្ទាល់ខ្លួន និងប្រតិបត្តិតាមវិធី បង្ការបស់ក្រសួងសុខាភិបាលឲ្យបានល្អ ព្រោះបច្ចុប្បន្នវីរុសកូវីដ-១៩កំពុងរាតត្បាត ទូទាំងពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា ក្រសួងសុខាភិបាលបានអះអាងថា គិតត្រឹមថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន៨៦នាក់ ហើយក្រុមការងាររបស់ក្រសួងកំពុងធ្វើកិច្ចការ ស្រាវជ្រាវរកករណីថ្មីបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីស្វែងរកអ្នកឆ្លងជំងឺកូវីដ-១៩៕
ផ្ដល់សិទ្ធិដោយ៖ khmernas