header ads

Sponsor

ភ្នំពេញ៖ កាលពីម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបជនសង្ស័យចំនួន២នាក់ ជនជាតិ ខ្មែរនិងជនជាតិសឹង្ហបុរី ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត នៅចំណុចបន្ទប់ជួល ផ្លូវបើកថ្មី ក្បែរកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាននេះ រួមមាន៖
១. ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖ ឈ្មោះ គី ម៉េងហ័រ(KEE BENG HWA) ភេទប្រុស ជនជាតិសង្ហបូរី កើតថ្ងៃទី 07/11/1949 មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E6878015J និងទី២ ឈ្មោះ ខៀវ ស្រីទូច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

ក្នុងនោះ សមត្ថកិច្ចបានដកហូតបាន សារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១.៤៩៣,៧៣ក្រាម រួមមាន ៖ ម៉េតំហ្វេតាមីន (ICE) ទម្ងន់ ២១៧,៧៧ក្រាម កេតាមីន ទម្ងន់ ២៧,៧៧ក្រាម អ៊ិចស្តាស៊ី ទម្ងន់ ១.១៧៧,២៧ក្រាម នីមេតាហ្សេប៉ាម ទម្ងន់ ៧០,៩២ក្រម រួមនឹងសារធាតុគីមីផ្សំ ទម្ងន់ ២.០៩០,៨៦ក្រាម កញ្ឆាក្រៀម ១៥៩,០៨ក្រាម និងឧបករណ៍កែឆ្នៃ ១ឈុត ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post