សម្ដេច ហ៊ុន សែន បានបានហៅអ្នករិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក អំពីការមិនហាមឃាត់ពលរដ្ឋចិនចូលកម្ពុជា ដូចជាការហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន៥ទៀត ដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី និងបារាំង ថាគឺជាក្រុមអគតិនិងមិនស័ក្ដិសមជាពលរដ្ឋកម្ពុជាដែលមានការទទួលខុសត្រូវឡើយ ថ្វីត្បិតអ្នកទាំងនោះ មានឈាមជ័រជាខ្មែរក្ដី។សម្ដេចបញ្ជាក់ថា អ្នករិះគន់ទាំងនោះ គឺជាក្រុមដែលមិនបានយល់អ្វីសោះ អំពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបនោះទេ ខណៈសម្ដេចបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយកូវីដនៅចិន បានធ្លាក់ដល់ចំណុចសូន្យ។
ប្រតិកម្មរបស់សម្ដេចនេះ ធ្វើឡើងក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធាន បទ«ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព» នៅខេត្តបាត់ដំបង៕ ផ្ដល់សិទ្ធិដោយ khmernas

