គ្រូពេទ្យនៅសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូវីដ១៩។
លោក Sean Conley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “ល្ងាចនេះខ្ញុំបានទទួលការបញ្ជាក់ថាការធ្វើតេស្តនេះគឺអវិជ្ជមាន” ។
លោក Trump បានស្ថិតពីការសង្ស័យឆ្លងកូវីដ១៩ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំមួយនៅឯរមណីយដ្ឋានមួយក្នងរដ្ឋ Florida ជាមួយគណៈប្រតិភូប្រេស៊ីលដែលអ្នកខ្លះបានធ្វើតេស្តវិជ្ជមាន។
លោក Fabio Wajngarten ជំនួយការរបស់ប្រធានាធិបតីប្រេស៊ីលគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបញ្ជាក់ថាមានជំងឺនេះ។
លោក Conley បានមានប្រសាសន៍ថា មួយសប្តាហ៍បន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយគណៈប្រតិភូប្រេស៊ីលនៅ Mar-a-Lago ប្រធានាធិបតីនៅតែមិនមានរោគសញ្ញានៅឡើយ៕
ប្រភព៖BBC
ផ្ដល់សិទ្ធិដោយ៖ khmernas