header ads

Sponsor

វេជ្ជ​បណ្ឌិត​កំពូល​ម្នាក់​របស់​សហ​រដ្ឋ​អាមេ​រិក បាន​ស្នើ​សុំ​ឱ្យ​ពល​រដ្ឋ​បញ្ឈប់​ការ​ទិញ​ម៉ាស់​។

ឧត្តម​សេនីយ៍​វេជ្ជ​បណ្ឌិត​អាមេ​រិក​លោក Jerome Adams បាន​សរ​សេរ​នៅ​ក្នុង Twitter កាល​ពី​ថ្ងៃ​សៅរ៍​ថា​៖​«​វា(ម៉ាស់)មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ការ​ពារ​មនុស្ស​ទូ​ទៅ​ពី​ការ​ឆ្លង​មេ​រោគ​កូរ៉ូណា​វីរុស​ទេ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ផ្តល់​សេវា​ថែ​ទាំ​សុខ​ភាព មិន​អាច​មាន​ម៉ាស់​ដើម្បី​ពាក់​ការ​ពារ​នៅ​ពេល​មើល​ថែ​អ្នក​ជំងឺ​នោះ​ទេ វា​ធ្វើ​ឱ្យ​ពួក​គេ​និង​សហ​គមន៍​របស់​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​»​។

លោក Adams បាន​ទទូច​ឱ្យ​ពល​រដ្ឋ​អាមេ​រិក​ត្រូវ​លាង​ដៃ និង​ស្នាក់​នៅ​ក្នុង​ផ្ទះ​នៅ​ពេល​ឈឺ ដែល​ត្រូវ​អនុ​វត្ត​សកម្ម​ភាព​បង្ការ​ទាំង​នេះ​ជា​រៀង​រាល់​ថ្ងៃ ទើប​ជា​ការ​ការ​ពារ​ដ៏​ល្អ​បំផុត​។ លោក​ក៏​បាន​ជម្រុញ​ឱ្យ​ប្រជា​ជន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្តាសាយ​ជា​ដើម​។

ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​Covid​-​19​ទៅ​ដល់​សហ​រដ្ឋ​អាមេ​រិក បាន​ធ្វើ​ឱ្យ​ប្រជា​ជន​មួយ​ចំនួន​ក្នុង​ប្រទេស​នេះ បាន​ចាប់​ផ្តើម​ទិញ​ម៉ាស់ ដែល​ពួក​គេ​គិត​ថា គឺ​ជា​ទម្រង់​នៃ​ការ​ការ​ពារ ថ្វី​ត្បិត​មជ្ឈ​មណ្ឌល​ការ​ពារ​និង​គ្រប់​គ្រង​ជំងឺ​អាមេ​រិក និង​អនុ​ប្រធានា​ធិ​បតី​លោក Mike Pence និយាយ​ថា ការ​ទិញ​ម៉ាស់​មិន​ចាំ​បាច់​ក៏​ដោយ​។

លោក Adams បាន​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ម៉ាស់​អស់ ដូច្នោះ​នឹង​ខ្វះ​ម៉ាស់​សម្រាប់​ឱ្យ​ក្រុម​មន្រ្តី​ពេទ្យ​ជំនាញ​ប្រើ  ដែល​កំពុង​ស្ថិត​ក្នុង​តំបន់​ហានិ​ភ័យ​ខ្ពស់​ក្នុង​ការ​ចម្លង​ជំងឺ​Covid​-​19​។

ដោយ​សារ​មាន​តម្រូវ​ការ​ម៉ាស់​ច្រើន​ពេក បាន​ធ្វើ​ហាង​ជា​ច្រើន​នៅ​ទូ​ទាំង​សហ​រដ្ឋ​អាមេ​រិក លែង​មាន​ម៉ាស់​លក់ ហើយ​តាម​អន​ឡាញ ក៏​ពិបាក​រក​ទិញ​ដែរ​៕

ប្រភព៖CNN

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post