ភ្នំពេញ៖ ស្ត្រីខ្មែរម្នាក់នៅអាមេរិក បានស្លាប់ដោយសារជំងឺCOVID-19 ។ ស្ត្រីរូបនោះ គឺជាម្ដាយរបស់លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយស៍(Amru Rice Cambodia Co.,Ltd) និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) ។ ដំណឹងនេះ ត្រូវបានលោក សុង សារ៉ន សរសេរលើហ្វេសប៊ុកផ្លូវការខ្លួន កាលពីថ្ងៃទី២២ មីនា។
លោក សុង សារ៉ន បានសរសេរដូច្នេះថា៖«គ្រួសារខ្ញុំមានទុកសោកដែលបានបាត់បង់ម្តាយ ជាទីស្រលាញ់ នៅសហរដ្ធអាមេរិកដោយជំងឺ [សត្រូវលាក់មុខ] បរាជ័យ COVID 19 ។ មនុស្សលោកត្រូវតែឈ្នះ ។សូមអ្នកម្តាយឃ្លាត់ទៅអោយបានសុខ ស្ងប់ ជាទីដែលគ្មានទុក្ខ »។
សារព័ត៌មានខ្មែរណាស់ មិនទាន់អាចទាក់ទងលោក សុង សារ៉ន ដើម្បីសុំព័ត៌មានបន្ថែមជុំវិញករណីនេះបានឡើយ។
អាមេរិក មានករណីឆ្លងជាង៣៥,០០០ករណី ក្នុងនោះស្លាប់៤៥៧ករណី និងជាសះស្បើយ ១៧៨ នៅត្រឹមថ្ងៃទី២៣ មីនានេះ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas