header ads

Sponsor

សហរដ្ឋអាមេរិក បានសម្រេចឲ្យសិស្ស-និស្សិត កម្ពុជាត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីបង្ការពីការឆ្លងវីរុស កូវីដ ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២២ ខែ មីនា។

ស្ថានទូតបញ្ជាក់ដូច្នេះថា៖ «សាលាក៏ដូចជា Sponsor មួយចំនួន បានសម្រេចបញ្ចប់វគ្គ/កម្មវិធីសិក្សា  និងតម្រូវឲ្យសិស្ស-និស្សិត បរទេសត្រឡប់ទៅប្រទេសខ្លួនវិញឲ្យបានឆាប់បំផុតដើម្បីបង្ការការឆ្លងជំងឺ Covid-19 ដល់សិស្ស-និស្សិតទាំងនោះ ក៏ដូចការឃុំខ្លួននៅមួយកន្លែង ការរិតត្បិតសេរីភាពដើរហើរ ឬការបិទជើងហោះហើរជាដើម »។

ទន្ទឹងនឹងនេះ ស្ថានទូតបានធ្វើការអំពាវនាវ ដល់សិស្ស-និស្សិតកម្ពុជា ដែលបានសម្រេចចិត្តត្រឡប់ទៅប្រទេសកម្ពុជា និងបានទិញសំបុត្រហោះហើររួចហើយ ត្រូវទាក់ទងទៅស្ថានទូតឲ្យបានឆាប់ មុនចេញដំណើរ ដើម្បីឲ្យស្ថានទូតសហការជាមួយអាជ្ញាធរពាក់ព័ន្ធជួយសម្រួលដល់ការធ្វើដំណើរឲ្យទាន់ពេលវេលា តាមរយៈលេខទូរស័ព្ទ ២០២ ៧២៦ ៧៧៤២ និង ២០២ ៩៩៧ ៧០៣១ ឬ អ៊ីម៉ែល consular.camemb.usa@gmail.com ៕

យោងតាមគេហទំព័រ Ncov.dxy.cn គិតត្រឹមថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ មានចំនួនអ្នកឆ្លង Covid-19 នៅសហរដ្ឋអាមេរិកប្រមាណ ៣៥,០៥៦ ករណី ក្នុងនោះស្លាប់ចំនួន ៤៥៧ ករណី៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post