
ចំពោះចំណុចនេះមហាជននឹងវាយតម្លៃថាកិច្ចការពេលនេះ ក៏នៅតែភ្ជាប់បញ្ហាលុយមកជាមួយ ចុះអ្នកអត់លុយដែលគ្នាសង្ស័យថាកំពុងមានផ្ទុកជំងឺនេះ គាត់អាចនឹងមិនហ៊ានមកពិនិត្យ ជាពិសេសអាចធ្វេីអោយគាត់លែងហ៊ានសហការ ។
ជាមួយគ្នានេះ ឯកឧត្តមខសង្ឃឹមទុកជាមុនថាគោលការណ៍នេះនឹងត្រូវកែប្រែ ។
ចំពោះថវិការខ្វះខាតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺប្រសិនមានការរីករាលដាលខ្លាំងបន្ថែម ហេីយរដ្ឋចាប់ផ្ដេីមខ្វះលទ្ធភាព រាជរដ្ឋាភិបាលមេត្តាពិចារណាអំពាវនាវអោយជនរួមជាតិទូទៅទាំងអស់ បរិច្ចាគប្រាក់តាមលទ្ធភាព និងការស្ម័គចិត្ត ដេីម្បីបង្ហាញពីការរួបរួមគ្នាដេីម្បីប្រយុទ្ធប្រឆាំងជំងឺនេះ ។