Sponsor

ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន៤ករណី នៅថ្ងៃទី២៤ មីនានេះ។ មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងវីរុសCOVID-19 ចំនួន៩១ករណី។ នេះបើតាមក្រសួងសុខាភិបាល។

អ្នកឆ្លងវីរុសCOVID-19 នេះ គឺជាជនជាតិអាមេរិក២រូប និងជនជាតិអង់គ្លេស២រូប។ ពួកគេគឺជាអ្នកដំណើរនៅលើនាវាទេសចរណ៍Viking Cruise ដែលបានចូលចតនៅខេត្តកំពង់ចាម កាលពីដើមខែមីនានេះ។ ដោយឡែកអ្នកដំណើរចំនួន៥៣នាក់ទៀតនៅលើនាវាViking Cruiseនេះ ត្រូវបានអាជ្ញាធរកម្ពុជា អនុញាតឱ្យពួកគេត្រឡប់ទៅស្រុកកំណើតរៀងខ្លួនវិញហើយ ក្រោយធ្វើតេស្តលើសំណាកជាថ្មី រកឃើញថា អវិជ្ជមានCOVID-19។

គិតត្រឹមថ្ងៃទី២៤ មីនានេះ កម្ពុជា មានអ្នកឆ្លងវីរុសCOVID-19 ចំនួន៩១ ករណីហើយ។ ក្នុងនោះជនជាតិខ្មែរ៣៥នាក់ (ស្ត្រី២នាក់ឆ្លងពីប្តី) ម៉ាឡេស៊ី១២នាក់ បារាំង៣៤នាក់(ទារក៤ខែនាក់) អង់គ្លេស៥នាក់(ស្រីវ័យ៦៥ឆ្នាំម្នាក់ ជាសះស្បើយ) អាមេរិក២នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និងចិនម្នាក់ ដែលបានជាសះស្បើយ។

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor