header ads

Sponsor

ភ្នំពេញ៖ ជប៉ុន នឹងផ្ដល់កិច្ចសហការជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ នេះជាការបញ្ជាក់របស់លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច បានស្រង់សម្ដីឯកអគ្គរដ្ឋទូតជប៉ុន មកសរសេរក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«ប្រទេសកម្ពុជាក៏ដូចជាជប៉ុន កំពុងតែរងគ្រោះដូចគ្នាដោយសារវីរុស COVID-19 អាស្រ័យហេតុនេះ រដ្ឋាភិបាលជប៉ុន បានត្រៀមលក្ខណៈ និងកិច្ចសហការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19នេះ»។

ទន្ទឹមនឹងនេះ ភាគីជប៉ុន ក៏សន្យាបន្តជួយកម្ពុជា ទាំងជំនួយបច្ចេកទេសនិងហិរញ្ញប្បទានតាមរូបភាព ដែលជប៉ុនអាចជួយបានផងដែរ។

លោក អូន ព័ន្ធមុន្នីរ័ត្ន ចាត់ទុកទង្វើរបស់រដ្ឋាភិបាលជប៉ុន គឺបង្ហាញពីមិត្តភាព ដែលជួយគ្នាក្នុងការលំបាក។ ជាពិសេសភាពជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍យ៉ាងសំខាន់របស់កម្ពុជា៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post