header ads

Sponsor

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ មីនា ចិននឹងបញ្ចូនវត្ថុធាតុដើមតាមនាវា១២គ្រឿងមកកម្ពុជាដើម្បីកាត់បន្ថយផលប៉ះពាល់ដល់វិស័យកាត់ដេរ ។ ការបញ្ចូនវត្ថុធាតុដើមទាំងនេះ ធ្វើឡើងក្រោមកិច្ចអន្តរាគមន៍រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ចេញថ្ងៃទី១១ មីនា ឆ្នាំ២០២០។ 

សមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួយសម្របសម្រួលនីតិវិធី និងបែបបទបញ្ចេញទំនិញពីកំពង់ផែ ដើម្បីឱ្យដំណើរការដឹកជញ្ជូនទៅកាន់រោងចក្រនៅតាមតំបន់ផ្សេងៗ រួមទាំងរាជធានីភ្នំពេញ កាន់តែងាយស្រួល ខណៈដែលអាជ្ញាធរភ្នំពេញ នឹងជួយអន្តរាគមន៍ចរាចរណ៍គ្រប់ពេលវេលា ដល់ការដឹកវត្ថុធាតុដើមទៅកាន់រោងចក្រទាំងនោះ។ តែយ៉ាងណា GMAC មិនបានបញ្ជាក់ថា វត្ថុធាតុដើមទាំងនោះ នឹងបញ្ជូនទៅរោងចក្រប៉ុន្មាននោះទេ។

ចិនបានបញ្ជូនវត្ថុធាតុដើមវាយនភណ្ឌ័តាមកប៉ាល់ធំៗចំនួន៧គ្រឿងមកកម្ពុជា សម្រាប់បម្រើការដល់ចង្វាក់ផលិតកម្មរោងចក្រកាត់ដេរនៅកម្ពុជា ។ ក្នុងនោះនាវា១គ្រឿងហើយ ដែលដឹកវត្ថុធាតុដើមជាង៦០កុងតឺន័រ មកចូលចតនៅកំពង់ផែព្រះសីហនុ កាលពីយប់ថ្ងៃទី៩ ខែមីនា៕

ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post