header ads

Sponsor

ហ្វីលីពីនបានរកឃើញថាមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅក្នុងខេត្តមួយនៅភាគខាងជើងបន្ទាប់ពីការធ្វើតេស្តិ៍បង្ហាញពីវត្តមាននៃវីរុសផ្តាសាយបក្សី H5N6 ដែលមានផ្ទុកមេរោគខ្លាំងនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វក្រូច មួយកន្លែង។ រដ្ឋលេខាធិការក្រសួងកសិកម្ម លោក William Dar បាននិយាយថាវីរុសផ្តាសាយបក្សីដែលជាជំងឺដូចគ្នាដែលវាយប្រហារកសិដ្ឋានបសុបក្សីក្នុងស្រុកមួយចំនួនក្នុងឆ្នាំ ២០១៧ ត្រូវបានគេរកឃើញនៅក្នុងក្រុង Jaen ក្នុងខេត្ត Nueva Ecija ដែលមានសត្វក្រូចប្រមាណ ១៥០០ ក្បាលបានងាប់នៅកសិដ្ឋានមួយកន្លែងនោះ។

លោក William Dar បានមានប្រសាសន៍ថា យើងស្ថិតកំពុងគ្រប់គ្រងស្ថានការណ៍ខាងលើ ហើយការឃ្លាំមើលនៅជុំវិញរង្វង់ចម្ងាយ ១ គីឡូម៉ែត្រ និង ៧ គីឡូម៉ែត្រនឹងត្រូវធ្វើឡើងជាបន្ទាន់ដើម្បីធានាថាជំងឺនេះមិនមានការរីកចម្រើននៅជុំវិញបរិវេណនោះទេ។ លោក William Dar បានបន្ថែមទៀតថាប៉ុស្តិ៍ត្រួតពិនិត្យដាច់ដោយឡែកពីសត្វត្រូវបានបង្កើតឡើងដើម្បីរឹតត្បិតចលនារបស់បក្សីក្នុងស្រុកទាំងអស់ទៅនិងមកពីតំបន់ដាច់ឆ្ងាយ ហើយ យើងចង់បញ្ជាក់ថានេះគឺជាករណីតែមួយដែលប៉ះពាល់ដល់កសិដ្ឋានសត្វក្រួចមួយប៉ុណ្ណោះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post