header ads

អេក្រង់បានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោក អាស្រ័យហេតុនេះទើប ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខ​ OPPO ងាកមកសម្ងំចំណាយពេលយ៉ាងយូរក្នុងការសិក្សាស្រាវជ្រាវ និងផលិតនូវស្មាតហ្វូនជំនាន់ថ្មី ដែលអាចបំពាក់មកនូវអេក្រង់វៃឆ្លាតឲ្យបានមុនគេ និងទាន់កាលៈទេសៈ។

តាមការសន្និដ្ឋាន ស្មាតហ្វូនលំដាប់កំពូលដែលអាចនឹងមានសំណាងបំពាក់នូវ អេក្រង់ឆ្លាតវៃទាន់សម័យបច្ចេកវិទ្យា5Gនោះគឺ OPPO Find ជំនាន់ក្រោយ ព្រោះជាស្មាតហ្វូនគោលដៅរបស់ក្រុមហ៊នដែលឆ្លុះបញ្ចាំងនូវ ស្មារតីរុករកថ្មី។

កាលពីឆ្នាំ 2018 ស្មាតហ្វូន OPPO Find X ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់លាតពេញ និងមានការចរនាយ៉ាងល្អផ្ចិតផ្ចង់បំផុត រហូតអាចឈ្នះពានរង្វាន់នៃការឌីស្សាញដ៏ល្អបំផុត (Best Design Award) នៅក្នុងប្រទេសចិនក្នុងកម្មវិធី ប្រគល់ពានរង្វាន់ប៉ាតង់របស់ចិនសម្រាប់សតវត្សន៍ទី 21 (21st China Patent Awards) បានធ្វើឡើងនៅក្នុងប្រទេសអាស៊ី ។

មាន DNA ខ្លាំងពីកំណើតអញ្ចឹង ស្មាតហ្វូនជំនាន់ក្រោយរបស់ Find ស៊េរី ប្រាកដជាអស្ចារ្យខ្លាំងជាក់ជាមិនខានឡើយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ OPPO នៅប្រទេសកម្ពុជា បានព្រឡូយនូវសមត្ថភាពអេក្រង់រលូនឥតទាក់របស់ OPPO Find X2 Pro បើចង់ដឹងច្បាស់សូមចុចនៅត្រង់នេះ៖

សូមរំលឹកថា ក្រុមហ៊ុនOPPO គ្រោងនឹងដាក់បង្ហាញស្មាតហ្វូនខ្នាតកំពូលស៊េរី Find X2 ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO https://youtu.be/yTSZeiaSLxU នៅថ្ងៃទី 6 មីនា 2020 ខាងមុខនេះ។

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post