header ads

Sponsor

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ OPPO មិនបង្អង់ដៃក្នុងការបញ្ចេញស្មាតហ្វូនស៊េរីថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដើម្បីក្រឡុកទីផ្សារស្មាតហ្វូន និង ឆក់ចិត្តអ្នកគាំទ្រជុំវិញពិភពលោកឡើយ។ អ្នកនិយមប្រើប្រាស់ស្មាតហ្វូន OPPO សឹងតែគ្រប់គ្នាតែងតែលើកសរសើរថាថតរូប Selfie ស្អាតកប់សារី ឈ្នះអស់មាសត្រូវតែម្តង ដូចជា OPPO F5, OPPO F7 និង OPPO F9។

ប៉ុន្តែនៅដើមឆ្នាំ 2019 ក្រុមហ៊ុ​ន OPPO បានធ្វើឲ្យអតិថិជនរបស់ខ្លួនដក់ចិត្តជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ និងបទពិសោធថ្មី នៃវត្តមានស្មាតហ្វូនជំនាន់ថ្មីគឺ F11 Pro ដែលមិនត្រឹមតែមានការឌីហ្សាញរូបរាងស្រស់សស្អាតទាន់សម័យ មានកាមេរ៉ាមុខបង្គប់ខ្លួនដំបូងគេបង្អស់ ហើយថតរូបស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាម៉េរាក្រោយខ្លាំង ទំហំធំរហូតដល់ទៅ 48MP ថតរូបច្បាស់នៅទីងងឹត។ នៅពាក់កណ្តាល ឆ្នាំ2019 OPPO បានអភិវឌ្ឍនូវការច្នៃប្រឌិតថ្មីដោយបន្ទាប់នៅស្មាតហ្វូនកាមេរ៉ាមុខបញ្ឈិតបែបព្រុយត្រីឆ្លាម និងកាមេរ៉ាក្រោយអាចថតរូបហ្សូមបានប្រវែងវែងជាមួយនឹង បច្ចេកវិទ្យា 10x Hybrid Zoom និង​ 60x Digital Zoom។ រឹតតែគួរឲ្យចាប់អារម្មណ៍ ក្រុមហ៊ុន OPPO បានបញ្ចេញលក់នូវស្មាតហ្វូនកូនកាត់ OPPO Reno2 F កាមេរ៉ាបួនគ្រាប់ហ្សូមទៅកាន់ក្តីស្រមៃ ដែលកើតចេញពីកំណែ Update OPPO F ស៊េរី​ និង Reno ស៊េរីទទួលបានការភ្លូកទឹកភ្លូកដីកាលពីចុងឆ្នាំ 2019។

សម្រាប់ដើមឆ្នាំ 2020 នេះ ស្រាប់តែ ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានព្រឡូយឲ្យហ្វេនៗចូលរួមទស្សន៍ទាយនូវឈ្មោះពិតស្មាតហ្វូន OPPO Reno ស៊េរីបន្ទាប់ ជាថ្នូរនឹងរង្វាន់កម្មវិធីសម្ពោធផលិតផលជំនាន់ថ្មីរបស់ខ្លួន​ បើចឹងដឹងច្បាស់សូមចុចនៅត្រង់នេះ https://www.facebook.com/OPPOCAMBODIA/photos/a.843607269017732/3063874493657654/

ហ្វេនៗ OPPO នាំគ្នាខមមិនចម្លើយខុសៗគ្នា ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការខមមិនថា ស្មាតហ្វូនជំនាន់បន្ទាប់គឺ OPPO Reno 2F Pro ឬ OPPO Reno 3F Pro ហាក់មានភាពស្រដៀងនឹងស៊ីមេទ្រីគ្នាជាមួយនឹងការទស្សន៍ទាយរបស់តារាតំណាងផ្សព្វផ្សាយឲ្យក្រុមហ៊ុន OPPO សូមចុចទស្សនាវីដេអូខាងក្រោមនេះ

ឧបមាថាចម្លើយរបស់ពួកគាត់ត្រឹមត្រូវពិតប្រាកដមែន នោះមានន័យថាស្មាតហ្វូន OPPO Reno ជំនាន់ក្រោយប្រាកដជាខ្លាំងជាង OPPO Reno2 F ទ្វេរដង ទាំងរូបរាង សមត្ថភាពកាមេរ៉ាមុខក្រោយជាក់ជាមិនខានឡើយ។

តាមការសន្និដ្ឋាន ក្រុមហ៊ុនអាចនឹងយក OPPO Reno ស៊េរីជាស្មាតហ្វូនគោលដៅជំនួសឲ្យ F ស៊េរី ព្រោះ Reno ស៊េរីតំណាងឲ្យការតស៊ូនិងភាពច្នៃប្រឌិតខ្ពស់ ដោយរក្សាតែចំណុចល្អៗរបស់ OPPO ត្រកូល F សម្រាប់ Reno ស៊េរីថ្មីបន្តបន្ទាប់។  អញ្ចឹងមានតែរងចាំអ៊ុតមើលទាំងអស់គ្នា ថាស្មាតហ្វូន OPPO Reno ស៊េរីបន្ទាប់មានរហ័ស្សនាមអ្វី ហើយមានសមត្ថភាពខ្លាំងអស្ចារ្យប៉ុណ្ណាដែរ!
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post