header ads

Sponsor

ទូរស័ព្ទ realme C3 ដែលទើបនឹងចេញកាលពីដើមខែកន្លងទៅនេះទទួលបាន
ការគាំទ្រយ៉ាងខ្លាំងចាប់តាំងពីថ្ងៃដាក់លក់លើកដំបូងហើយក្នុងថ្ងៃនោះផងដែរចំនួនលក់មានរហូតដល់ទៅ១៥០០គ្រឿងក្នុងមួយថ្ងៃ ។ ក្នុងនាមជាម៉ាកផលិតផលថ្មីមួយដែលទើបនឹងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា នេះគឺជាលទ្ធផលដ៏ល្អប្រសើរមួយ តើ realme C3 នេះមានចំនុចគួរអោយចាប់អារម្មណ៍ណាខ្លះ?

ជាដំបូងគឺការរចនាផ្នែកខាងក្រៅ realme C3 បានប្រើការរចនាម៉ូដដូចគ្នាទៅនឹងrealme 5i ដែរគឺការចនាបែបពន្លឺព្រះអាទិត្យ មាន២ពណ៌គឺព៌ណខៀវនិងព៌ណក្រហមសម្រាប់ជ្រើសរើស ធ្វើអោយយើងទទួលបានអារម្មណ៍បែបក្មេងវ័យនិងស្វាហាប់ ហើយវាថែមទាំងមិនបន្សល់ស្នាមម្រាមដៃ ដែលធ្វើអោយមានការងាយស្រួលក្នុងការចាប់កាន់។

ចំពោះអេក្រង់និងកាមេរ៉ា realme C3 បានប្រើប្រាស់អេក្រង់តំណក់ទឹកដែលមាន6.5 អីុងដែលកម្រិតអេក្រង់ធំរហូតដល់ 89% នៃតួរអេក្រង់ កំរិតភាពច្បាស់ 720*1600 និងបំពាក់់នូវកាមេរ៉ាក្រោយ៣គ្រាប់ ដែលអាចបំពេញនូវរាល់តម្រូវការថតរូបទូទៅបានយ៉ាងល្អ។

​realme C3 បំពាក់នូវបន្ទះឈីបMTK G70ដំបូងគេក្នុងពិភពលោក ដែលមានពិន្ទុខ្ពស់រហូតដល់ជាង១៩០០០០ពិន្ទុនៅលើកម្មវិធី Antutu ការបំពាក់នូវបន្ទះឈីបនេះ​អាចនាំអោយអ្នកទទួលបានបទពិសោធន៍កាេលេងដែលមានភាពរលូន។

ដោយឡែក realme C3 ក៏បានបំពាក់នូវថាមពលថ្មធំ ៥០០០mAh ជាមួយនឹងកំណែកាន់តែប្រសើរនៃបន្ទះឈីប MTK G70 ធ្វើអោយទូរស័ព្ទរបស់លោកអ្នក​កាន់ថ្មបានរយៈពេលយូរ។ ជាមួយគ្នានេះដែរក៏ដោះស្រាយនូវបញ្ហាដែលពិបាករកកន្លែងសាកថ្មទូរស័ព្ទ​ ហើយក៏ជាជម្រើសល្អសម្រាប់អ្នកដែលមិនចូលចិត្តយកPower Bankតាមខ្លួនផងដែរ។

ក្រៅពីនេះ realme C3 បានក្លាយជាទូរស័ព្ទម៉ូឌែលដំបូងបង្អស់ដែលដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ realme UI ដែលឈរលើមូលដ្ឋាននៃប្រព័ន្ធប្រតិបត្តិការ Android 10។ ធ្វើអោយកំណែនៃការរចនា ក៏ដូចជាមុខងារ និងគុណភាពនៃប្រព័ន្ធរបស់ទូរស័ព្ទ realme C3កាន់តែប្រសើរនិងផ្តល់នូវបទពិសោធន៍ការលេងដ៏អស្ចារ្យមួយដែលមានភាពរលូន។

ហើយ realme C3 3G+32G ម៉ូឌែលថ្មីនេះបានដាក់លក់ថ្ងៃនេះហើយ តម្លៃត្រឹមតែ១៣៩ដុល្លារ ។អ្នកណានិយាយថា ប្រើទូរស័ព្ទតម្លៃ ក្រោម១៥០ដុល្លារមិនអាចទទួលបានបទពិសោធន៍ដ៏ល្អនោះ?តោះមកសាកប្រើ realme C3 ទាំងអស់គ្នា វានឹងធ្វើអោយអ្នកមានការយល់ឃើញថ្មីចំពោះទូរស័ព្ទកំរិតថវិការ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post