
នេះហើយជាមូលហេតុដែលក្រៅពីបច្ចេកវិទ្យាសាកថ្មបានលឿនហើយនោះ ទូរស័ព្ទដែលមាន ថាមពល ថ្មធំគឺជាជម្រើសដ៏ប្រសើរបំផុត សម្រាប់អស់លោកអ្នកដែលមិនមានពេលវេលា គ្រប់គ្រាន់ក្នុងការសាកថ្ម ឬពិបាកក្នុងការដាក់ powerbank តាមខ្លួន។
ថ្ងៃនេះយើងនឹងណែនាំដល់អស់លោកអ្នកនូវប្រភេទទូរស័ព្ទ realme មួយចំនួនដែលមានថាមពលថ្ម រហូតដល់ ៥០០០mAh ដែលអាចផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីនៃការប្រើទូរស័ព្ទដែលកាន់ ថ្មបានរយៈពេលយូរ។
realme C3 - តម្លៃត្រឹមតែ ១២៩ ដុល្លារ
លក្ខណៈពិសេស៖
- បន្ទះឈីប Helio G70៖ ជាមួយនឹងបន្ទះឈីបនេះ realme C3 ទទួលបានពិន្ទុពី Antutu រហូតដល់ជាង ១៩០,០០០ ដែលតួលេខនេះលើសពីស្មាតហ្វូនដទៃទៀតដែលមាន តម្លៃប្រហាក់ ប្រហែលនេះ។
- អេក្រង់ទំហំ ៦.៥ អ៊ីញ HD+ ៖ អេក្រង់ទំហំធំគាំទ្រសម្រាប់បទពិសោធន៍នៃការមើលឃើញកាន់តែប្រសើរ។
- កាមេរ៉ា៣ គ្រាប់: realme C3 ក៏ត្រូវបានបំពាក់ដោយកាមេរ៉ា ៣ គ្រាប់
ដែលពិតជាមានការប្រកួតប្រជែងខ្លាំងក្លាជាមួយម៉ូឌែលទូរស័ព្ទដទៃក្នុងតារាងតម្លៃនេះ។

realme 5i - តម្លៃត្រឹមតែ 169 ដុល្លារ
លក្ខណៈពិសេស៖
- បន្ទះឈីប Snapdragon 665៖ បន្ទះឈីបនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុង ស្មាតហ្វូន ថ្នាក់កណ្តាលដូចជា VIVO S1 Pro, OPPO A9 2020 ជាដើម។
- អេក្រង់ទំហំ ៦.៥ អ៊ីញ HD +៖ ទំហំស្តង់ដារសម្រាប់ស្មាតហ្វូនដែលមានតម្លៃថ្លៃ
- កាមេរ៉ា ៤គ្រាប់៖ ជាមួយកាមេរ៉ា៤គ្រាប់ 12MP + 2MP + 8MP + 2MP ជួយឱ្យលោកអ្នកថតជាមួយនឹងឡេនម៉ាក្រូ និង ultra wide-angle ជួយបំពេញតំរូវការរបស់អ្នកកាន់តែប្រសើរ។

បន្ទះឈីបនិងអេក្រង់មានទំហំដូចគ្នាជាមួយ realme 5i ហើយក៏បំពាក់ជាមួយកាមេរ៉ា ៤ គ្រាប់ដូចគ្នា ប៉ុន្តែ realme 5 ផ្តល់ជូននូវការរចនានិងមានបំពាក់ RAM ROM មានច្រើនជម្រើសខុសៗគ្នា។ ជាមួយនឹងទំហំ RAM 4G+128G realme 5 ជួយឱ្យលោកអ្នកអាចរក្សាទុករូបថតនិង កម្មវិធីកម្សាន្តផ្សេងៗបានកាន់តែច្រើន។
