
លោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា គ្រូបង្រៀនជនជាតិកាណាដា គឺត្រូវបានរកឃើញឆ្លងកូវីដ១៩ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសថៃ។ លោកស្រីបន្តថា ជនជាតិបរទេសនេះ គឺបានស្នើសុំចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីទៅសម្រាកព្យាបាលនៅផ្ទះវិញ ដោយសារខ្លួនមានកូន២នាក់ត្រូវមើលថែ ខណៈប្រពន្ធកំពុងនៅក្រៅប្រទេស។
មន្រ្តីរូបនេះបន្តថា ចំណែកគ្រូបង្រៀននិងសិស្សទាំងនោះនៃសាលាCIS ត្រូវបានណែនាំឱ្យតាមដាលអំពីសុខភាពរយៈពេល១៤ថ្ងៃ ហើយក្រសួងនឹងស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយគ្រូបង្រៀនជនជាតិកាណាដានេះ៕ ផ្ដល់សិទ្ធិដោយkhmernas