header ads

Sponsor

ក្នុងឱកាសដែលមានការគាំទ្រច្រើនពីអតិថិជន S1Pro ក្រុមហ៊ុនទូរសព្ទដៃ vivo ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមាននូវប្រូម៉ូសិនថ្មីដែលចាប់ផ្ដើមនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ 2020 នេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ខាងមុខ។

ក្រុមហ៊ុនវីវ៉ូបានដឹងជាលម្អិតថា រាល់អតិថិជនដែលអញ្ជើញមកជាវទូរសព្ទម៉ូដែល S1Pro ក្នុងរយៈពេល ១០ ថ្ងៃខាងលើនេះ នឹងទទួលបានកាដូធម្មតា ០១ និងកាដូពិសេសបន្ថែមទៀត គឺ Power Bank ដែលមានទំហំដល់ទៅ ១ ម៉ឺន មិល្លីអំពែម៉ោង (10000 mAh) ដែលកម្មវិធីនេះធ្វើឡើង ដើម្បីអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងមានការចាប់អារម្មណ៍លើ S1Pro ​ដែលមានពីរពណ៌សម្រាប់អតិថិជនជ្រើសរើស។

គួរឲ្យកត់សម្គាល់ដែរថា ប្រូម៉ូសិននេះធ្វើឡើងបន្ថែម បន្ទាប់ពីមានប្រម៉ូសិនធំៗចំនួន ២ ដងកន្លងមកហើយ ហើយប្រមូលសិនទាំងពីរនោះ សុទ្ធតែទទួលបានជោគជ័យគួរឲ្យកោតសរសើរ។

ក្រុមហ៊ុន​ vivo បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងបន្តបង្កើតប្រម៉ូសិនពិសេសៗ បន្តទៀត ដរាបណា នៅតែមានការសំណូមពរពីបណ្ដាម្ចាស់ហាង និងអតិថិជនផ្ទាល់ និងសូមផ្ដាំទៅអតិថិជនទាំងអស់ សូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន vivo ដើម្បីទទួលបានព័ត៌មានលម្អិត និងព័ត៌មានថ្មីៗអំពីប្រូម៉ូសិន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post