header ads

Sponsor

ក្រុមការងារស្រាវជ្រាវរបស់មន្ទីរបរិស្ថានខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើ អង្គការ WWF និងសមាជិកក្រុមល្បាតសហគមន៍ បានប្រទះឃើញសត្វក្ដាន់ដែលថតបានម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap)ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។នេះបើយោងតាមការចេញផ្សាយរបស់អង្គការ WWF។

WWF បន្ថែមថា ការប្រទះឃើញនេះ បានបញ្ជាក់ពីភាពរស់រានមានជីវិតរបស់សត្វក្តាន់នៅកម្ពុជានៅមានវត្តមាននៅឡើយ ក្រោយពេលប្រភេទសត្វនេះត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជាសកល ក្នុងបញ្ជីប្រហម IUCN ហើយត្រូវបានគេសន្មត់ថាបានផុតពូជពីប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៦ នៅពេលដែលសត្វក្តាន់ត្រូវបានគេរកឃើញឡើងវិញនៅក្នុងខេត្តក្រចេះ។

កត្តាគំរាមកំហែងចម្បងៗទៅលើការរស់រានរបស់សត្វក្តាន់រួមមាន៖ ការបរបាញ់ដើម្បីយកសាច់ ការបាត់បង់ទីជម្រក ដោយសារការកាប់ឈើធ្វើធ្យូង និងការរុករានដីព្រៃដើម្បីធ្វើកសិកម្ម។

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post