header ads

Sponsor


យោងតាមការប្រកាសរបស់មន្រ្តីព័ត៌មាននៃក្លិបបាល់ទាត់បឹងកេត ដូច្នឹងថា៖ ជម្រាបសួរបងប្អូនទាំងអស់ ថ្ងៃនេះមានដំណឹងមួយចង់ចែករំលែក 

ដូចបានឃើញស្រាប់ បច្ចប្បន្តភាពនៃសេដ្ឋកិច្ចទូទាំងសកលលោកបន្ដដាំក្បាលចុះ គ្រប់សកម្មភាពរបរជំនួញផ្អាកសកម្មភាពស្ទើទាំងស្រុង ក្នុងនោះវិស័យកីឡាករដូចគ្នា  មួយរយះចុងក្រោយនេះក្លិបនៅបណ្ដាប្រទេសផ្សេងៗបានដាក់ចេញផែនការបន្ដបន្ទាប់ដើម្បី ទប់ស្កាត់ការរីករាលដាល ការបន្ដនិរន្ដរភាពក្លិបក្នុងអំឡុងស្ថានភាពសេដ្ឋកិច្ចជាប់គាំងគ្មានកម្រើកនេះ។ 

មិនខុសពីបណ្ដាក្លិបមួយចំនួនលើពិភពលោក ក្រោយកិច្ចប្រជុំពិភាក្សារគ្នារួចមក គ្រប់ៗគ្នានៅបឹងកេត រួមមានថ្នាក់ដឹកនាំគ្រប់ផ្នែក ក្រុមគ្រូបង្វឹក កីឡាករ បុគ្គលិក បានឯកភាព និង យល់ព្រម ក្នុងការកាត់ប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០% ដើម្បីរួមចំណែក ជួយទ្រទ្រង់ក្លិបក្នុងអំឡុងវិបត្តិ កូវីដ១៩ នេះ ។   

ចំណែកការហ្វឹកហាត់ប្រចាំថ្ងៃត្រូវផ្អាកសកម្មភាពទាំងស្រុងចាប់ពីពេលនេះ ដោយត្រូវហ្វឹកហាត់តាមរយះកម្មវិធីហ្វឹកហាត់ថ្មី ដោយឡែកពីគ្នា ពីគេហដ្ឋាន តាមកម្មវិធីដែលក្រុមគ្រូបង្វឹកបច្ចេកទេសបានដាក់ចេញ រហូតដល់ស្ថានការណ៍វិវឌ្ឍន៍មកភាពល្អប្រសើរឡើងវិញ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post