សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសនៅក្នុងសន្និសីទនៅព្រឹកនេះថា ម្ចាស់បុរីទាំងអស់មិនគួរមានការរឹបអូសផ្ទះ ឬការផ្ដាច់កុងត្រាបង់រំលស់ផ្ទះពីប្រជាពលរដ្ឋ ដោយសារតែមិនមានលុយបង់ឡើយ នៅក្នុងអំឡុងពេលដែលពលរដ្ឋកំពុងបាត់បង់ប្រាក់ចំណូលដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩។
សម្ដេចក៏ប្រកាសថា ខាងផ្នែកធនាគារ ក៏ត្រូវបន្តមានការយោគយល់ចំពោះប្រជាពលរដ្ឋដែលជាប់បំណុលដែរ ដោយមិនត្រូវបានការរឹបអូសផ្ទះឬរឹបអូសដីធ្លីនោះទេ ហើយត្រូវពន្យាឱ្យអ្នកជាប់បំណុល សងសំណងឬសងអត្រាការប្រាក់មួយរយៈពេលសិន៕
ផ្ដល់សិទ្ធិដោយ៖ Khmernas