header ads

Sponsor

ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានលឿន ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសធ្វេីយ៉ាងណាឲ្យប្រជាពលរដ្ឋបានសប្បាយចិត្ត ។ ស្របតាមការណែនាំនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មិនថាថ្ងៃ ឬយប់ តែងតែតាមដាន និងដោះស្រាយខំមិនរបស់ប្រជាពលរដ្ឋជានិច្ច ដោយធ្វេីការសហការជាមួយអធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ។
ទោះជាមានការផ្សព្វផ្សាយជាប្រចាំនៅលេីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាការចុះអនុវត្តជារៀងរាល់យប់ ដេីម្បីបញ្ឈប់ ណែនាំ អប់រំ រាល់សកម្មភាពផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដែលមិនអាចឲ្យអ្នកជិតខាងសម្រាកបាន យ៉ាងណាក៏ដោយក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបង្កបញ្ហានេះ ។
សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ត្រូវចេះគោរពសិទ្ធិអ្នកដ៏ទៃ ក៏ដូចជាការចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយការជួបជុំផឹកសុីសប្បាយ ដេីម្បីសហការគ្នាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងដាលវីរុសកូវីដ ១៩ ។





ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post