header ads

Sponsor

យោងទៅតាមភាពរីកចម្រើននៃស្មាតហ្វូនសព្វថ្ងៃនេះ  បច្ចេកវិទ្យាជាច្រើនដែលកាលពីមុនតែងតែមានបំពាក់នៅលើទូរស័ព្ទ flagship ឥឡូវនេះបាន ក្លាយទៅជាបច្ចេកវិទ្យាដែលពេញនិយមនៅលើស្មាតហ្វូនទូទៅបច្ចុប្បន្ន។

មិនត្រឹមតែបច្ចេកវិទ្យាសាកថ្មល្បឿនលឿនតែមួយគត់ដែលពេញនិយមកាលពីប៉ុន្មានឆ្នាំមុន ឬក៏ការស្វែងរកដំណោះស្រាយនៃបញ្ហាអេក្រង់ (កំណែទម្រង់នៃកាមេរ៉ា) របស់ក្រុមហ៊ុនទូរស័ព្ទផ្សេងៗនៅកាលពីឆ្នាំមុននេះទេ គឹនៅជារៀងរាល់ឆ្នាំក្រុមហ៊ុនទូរស័ព្ទតែងតែមាននូវអ្វីថ្មីៗសម្រាប់អ្នកទាំងអស់គ្នាទន្ទឹមរង់ចាំ ។

បើតាមការមើលឃើញនៃបច្ចេកវិទ្យាកំពូលមួយចំនួនដែលបានដាក់ប្រកាសកាលពីចុងឆ្នាំឆ្នាំ មុកដល់ឥឡូវនេះយើងបានឃើញថាបច្ចេកវិទ្យាកំពូលជាច្រើនបានធ្វើការបំពាក់នៅលើទូរស័ព្ទកំរិតមធ្យម ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការស្រាវជ្រាវ ទៅលើកំណែទម្រង់អេក្រង់និងកំរិតភាពច្បាស់នៃកាមេរ៉ាមុខនិងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទ។

ជាដំបូងគឺ ចំនុចកាមេរ៉ាក្រោយ ដែលក្នុងកំឡុងរយៈពេលពីរឆ្នាំនេះបច្ចេកវិទ្យាថតរូបនៅលើស្មាតហ្វូនបានមានការកែប្រែពីមួយថ្ងៃទៅមួយថ្ងៃ និងកាន់តែមានភាពជំនាញជាងមុន ដូចជាមុខងារព្រាលផ្ទៃខាងក្រោយ ការពង្រីក និងការទប់លំនឹងជាដើម សុទ្ធតែមានការកែប្រែ បន្តិចម្តងៗនឹងកាន់តែមានជំនាញ។ ហើយចាប់ពីក្នុងឆ្នាំនេះ កំរិត108MP នឹងចាប់ផ្តើមបង្ហាញខ្លួននៅចំពោះមុខលោកអ្នក ។បច្ចុប្បន្ននេះនៅលើទៅផ្សារគឺយើងតែងតែឃើញមាន​12MP 48MP និង 64MP ។តែជាការពិត 48MPគឺគ្រប់គ្រាន់ហើយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយ64MP គឺវាប្រាកដជាកាន់តែល្អបន្តិច រីឯតម្រូវការ108MPនោះគឺតម្រូវតាមតម្រូវការរបស់មនុស្សម្នាក់ៗ។

ហើយនៅឆ្នាំមុនចុងឆ្នាំរហូតមកដល់ត្រីមាសទីមួយឆ្នាំនេះ យើងបានឃើញមានការចេញជាបន្តបន្ទាប់នូវកំពូលអេក្រង់ 90Hz និង120Hzមួយចំនួន តើនេះបញ្ខាក់អំពីអ្វី? គឹវាបង្ហាញអោយឃើញពីកំរិតភាពរលូនរបស់ទូរស័ព្ទអ្នក។នៅពេលដែលនិយាយដល់ភាពរលូននេះ អ្នកមួយចំនួនប្រហែលជាអាចយល់ថាគឺមានតែអ្នកលេងហ្គេមទើបមានតម្រូវការបទពិសោធន៍កំរិតរូបភាពច្បាស់ និងអេក្រង់ដែលមានភាពរលូន។ តែតាមពិតគឺមិនមែននោះទេ ឥឡូវនេះមានទូរស័ព្ទជាច្រើនចាប់ផ្តើមមានគាំទ្រនូវវីដេអូដែលមានកំរិតframeខ្ពស់

បានន័យថានៅពេលដែលអ្នកប្រើប្រាស់អេក្រង់90Hz មើលវីដេអូដែលមានកំរិត frame ខ្ពស់ អ្នកនឹងទទួលបាននូវបទពិសោធន៍កំរិតរូបភាពកាន់តែច្បាស់ដូចរូបភាពដើមដែរ។

ទាំងពីរនេះគឺជាចំនុចបច្ចេកវិទ្យាស្មាតហ្វូនដែលគេសង្កេតឃើញនៅក្នុងឆ្នាំ២០២០បច្ចុប្បន្ននេះ ហើយបច្ចុប្បន្ន នៅលើទីផ្សារយើងក៏បានឃើញមានទូរស័ព្ទជាច្រើនសម្រាប់យើងធ្វើការជ្រើសរើស។​

 បើតាមព័ត៌មានឲ្យដឹងថា realme 6series​ ដែល realme នឹងដាក់ប្រកាសនៅពេលខាងមុខនេះនឹងមានបំពាក់នូវអេក្រង់90Hz និងកាមេរ៉ាក្រោយ64MP ហើយមុននេះក៏មានព័ត៌មានបានឲ្យដឹងថាតម្លៃលក់របស់realme 6 ប្រហែលជាមានតម្លៃក្រោម300ដុល្លារ ហើយប្រសិនបើដូច្នេះមែន នោះវានឹងក្លាយជាទូរស័ព្ទទីមួយដែលមានអេក្រង់90Hz និងកាមេរ៉ាក្រោយ64MP ដែលមានតម្លៃក្រោម300ដុល្លារនៅក្នុងប្រទេសកម្ពុជា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post