header ads

Sponsor

អភិបាលនៃគណៈអភិបាលស្រុក បរវេល បានរាយការណ៍ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ថា ពលរដ្ឋ និងមេភូមិ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទ និងជាច្រើនគ្រាប់ រាយប៉ាយ តាមមាត់ស្ទឹង និងនៅក្នុងទឹក ត្រង់ចំណុចភូមិសាមគ្គី ឃុំបរវេល ស្រុកបរវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ ។

បន្ទាប់ពីមានសេចក្តីរាយការណ៍នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជូនក្រុមអន្តរាគមន៍ ចុះប្រមូលគ្រាប់មិនទាន់ផ្ទុះ នៅថ្ងៃទី ២៤ ខែមេសានេះ។

ជាលទ្ធផល CMAC បានរកឃើញគ្រាប់មួយចំនួនដូចខាងក្រោម៖

– គ្រាប់ 130mm ចំនួន ០១​ គ្រាប់
– គ្រាប់ត្បាល់ 60mm ចំនួន ០១ គ្រាប់
– គ្រាប់ត្បាល់ 82mm ចំនួន ០៣ គ្រាប់
– គ្រាប់បែកដៃ ចំនួន ០១ គ្រាប់
– គ្រាប់ផ្លោង 75mm ចំនួន ១៣ គ្រាប់
– គ្រាប់ផ្លោង 57mm ចំនួន ០៥ គ្រាប់
– គ្រាប់ផ្លោង 85mm ចំនួន ១២ គ្រាប់
– គ្រាប់បេ 40 ចំនួន ០១ គ្រាប់
– គ្រាប់ដេកា ចំនួន ១១ គ្រាប់
– គ្រាប់ផ្លោង 37 ចំនួន ៣៣ គ្រាប់
– មីន P40 ចំនួន ០៣ គ្រាប់
សរុបមានចំនួន: ៨៤ គ្រាប់ សូមបញ្ជាក់ថា ភូមិសាមគ្គី គឺជាភូមិដែលស្ថិតនៅក្នុងបន្ទាយរបស់អតីតកងពលលេខ០៦ ហើយទីតាំងនេះ ជាសមរភូមិមុខ របស់ភូមិភាគទី០៥ ប្រចាំខេត្តបាត់ដំបង។

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post