header ads

Sponsor

មន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន បានដកហូតកូនសត្វ ត្រដក់ ២ក្បាលដែលមានអាយុប្រហែល ២ខែពីគ្រួសារមួយស្ថិតក្នុងភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ នេះបើតាមការឲ្យដឹងពីក្រុមមន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែនកាលពីថ្ងៃទី ២២ ខែ មេសា។

មន្រ្តីឧទ្យានុរក្សបញ្ជាក់ថា កូនសត្វត្រដក់ទាំង ២នេះត្រូវបានគ្រួសារខាងលើទិញពីឈ្មួញមកចញ្ចឹម ក្នុងគោលបំណងលម្អដូចសត្វចិញ្ចឹមស្រុកធម្មតា មិនមែនយកធ្វើអាជីវកម្មនោះទេ។

បច្ចុប្បន្នសត្វស្លាបទាំងពីរនេះត្រូវបានប្រគល់ជូនអង្គការសម្ព័ន្ធភាពសត្វព្រៃ ដើម្បីធ្វើការពិនិត្យសុខភាព កាយសម្បទាមុននឹងសម្រេចប្រលែងទៅក្នុងជម្រកធម្មជាតិវិញ ចំណែកម្ចាស់សត្វ ត្រូវព្រមានឱ្យចុះកិច្ចសន្យាលើការឈប់ប្រព្រឹត្តបទល្មើសសត្វព្រៃនេះបន្តទៀត។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្សបានអប់រំបន្ថែមអំពីច្បាប់តំបន់ការពារធម្មជាតិ ការអភិរក្ស សត្វស្លាបនិងជីវៈចម្រុះ និងតួនាទីរបស់សហគមន៍មូលដ្ឋានក្នុងការចូលរួមថែរក្សាការពារ ក្នុងតំបន់រ៉ាមសារស្ទឹងសែន៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post