header ads

Sponsor

ភ្នំពេញ៖ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា កំពុងពិនិត្យជួសជុលកុដិឈើដ៏ចំណាស់មួយខ្នង  ដែលជាស្ថាបត្យកម្មប្រកបដោយរចនាបថខ្មែរ ដែលស្ថិតនៅក្នុងវត្តព្រះព្រហ្មរត័្ន ខេត្តសៀមរាប។  កុដិឈើ ដំបូលប្រក់ក្បឿងនេះ មានអាយុ កាលប្រមាណជាង៩០ឆ្នាំហើយ។

បច្ចុប្បន្ននេះ  ក្រុមការងារកិច្ចការវត្តអារាម កំពុងតែសិក្សាលើគម្រោងនៃការជួសជុលកុដិឈើដ៏ចំណាស់នេះ។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ដូច្នេះថា៖«គម្រោងនេះ គឺធ្វើឡើងក្នុងគោលបំណង ធ្វើយ៉ាងណាដើម្បីលើកស្ទួយស្នាដៃ និងចូលរួមអភិរក្សនូវសំណង់ស្ថាបត្យកម្មឈើដ៏ចំណាស់ ដែលមានមានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ»។

បើតាមអាជ្ញាធរជាតិអប្សរា ការជួសជុលនេះ ក្រុមអ្នកជំនាញនឹងរក្សាទម្រង់ដើមទាំងស្រុង មិនឱ្យមានការបាត់បង់ទ្រង់ទ្រាយណាមួយឡើយ ដើម្បីបន្តរក្សានូវស្នាដៃនិងសទ្ធារបស់បុព្វបុរសខ្មែរយើងឱ្យនៅស្ថិតស្ថេរគង់វង្សចីរកាល។

វត្តព្រះព្រហ្មរ័ត្ននេះ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចំណាស់ដទៃទៀត ស្ថិតនៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post