header ads

Sponsor

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រាប់ឱ្យពលករខ្មែរ ដែលទើបត្រឡប់ពីក្រៅប្រទេស ហើយជួបបញ្ហាជីវភាពក្នុងអំឡុងពេលកូវីដ១៩នេះ ត្រូវទាក់ទងអាជ្ញាធរមូលដ្ឋានខ្លួន ដើម្បីបានសេវាអន្តរាគមន៍។

លោក អ៊ិត សំហេង បានបញ្ជាក់នៅលិខិតចុះថ្ងៃទី២៩ មេសា ថា បើសិនជាពលករមានបំណងចង់ស្វែងរកការងារថ្មីធ្វើទៀតនោះ ពួកគេអាចទាក់ទៅមន្ទីរ ឬមជ្ឈមណ្ឌលការងាររាជធានីខេត្ត ដើម្បីទទួលបានព័ត៌មាន។ ទន្ទឹមនេះរដ្ឋមន្រ្តីការងារ ក៏ស្នើឱ្យពលករដែលមិនទាន់មានការងារធ្វើនោះ ជួយក្រុមគ្រួសារ ដូចជាធ្វើស្រែចម្ការ ដាំដុះ និងរបរកសិកម្មផ្សេងទៀត ដើម្បីអាចរកចំណូលបន្ទាប់បន្សំខ្លះ ក្នុងអំឡុងពេលកូវីដ១៩នេះ ទម្រាំអាចស្វែងរកការងារថ្មីនៅក្នុងស្រុក ឬវិលទៅក្រៅប្រទេសវិញ។

ក្រសួងការងារ ក៏ប្រាប់ឱ្យពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅបរទេស អនុវត្តតាមច្បាប់ បទបញ្ជា និងវិធានការសុខភាពនានា របស់អាជ្ញាធរនៃប្រទេសដែលពលករកំពុងធ្វើការ ។ ជាពិសេសស្ដាប់តាមការអំពាវនាវរបស់ស្ថានឯកអគ្គរាជទូតឬអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសនោះផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post