header ads

Sponsor

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះ បានសរសេរសារក្រើនរម្លឹកដល់​ប្រជាជនទាំងអស់ កុំឲ្យធ្វេសប្រហែស និងមើលស្រាលជំងឺកូវីដ ១៩។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាស, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី ហើយឧស្សាហ៍ដុសលាង សម្អាតដៃជាប្រចាំ។ សម្តេចបន្ថែមថា ទោះបីពេលនេះ ប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត។

ប្រមុខរដ្ឋាភិបាលលើកឡើងយ៉ាងនេះថា៖«សូមកុំអោយមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងអោយសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាល ជំងឺឆ្លងកូវីដ-១៩។យើងចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល»៕

ផ្ដល់សិទ្ធិដោយៈ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post