header ads

Sponsor

កាលពីថ្ងៃទី ១៥ និង ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់(ស្រី០១នាក់) ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី និងចាប់យកវត្ថុតាងពាក់ពន្ធ័ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី មាន ៖ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាកទីនសដាំត្បូងពេជ្រ) នៅចំណុចមុខផ្ទះលេខ២DE0 ផ្លូវលេខ១១២ កែងផ្លូវលេខ២៣៣ ភូមិ៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល១៦ និង៣០ នាទី ។

ជនរងគ្រោះឈ្មោះ ទូច សារីណា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ២អឺ១ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ខ្សែកផ្លាកទីនសដាំត្បូងពេជ្រ តម្លៃ ១៩០០ដុល្លារអាមេរិក ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក) នៅចំណុចមុខផ្ទះលេខ៩៥២ ផ្លូវលេខ១២៨ ក្រុម១៨ ភូមិ៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៧ និង ០០ នាទី ។

ជនរងគ្រោះឈ្មោះ លឹម សារ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ១១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃតូចពណ៌ ខ្មៅ) នៅចំណុចមុខផ្ទះលេខ ៧៨ ផ្លូវលេខ ១៦៨ កែងផ្លូវលេខ ២៧៦ ជិតស្តុបវត្តមហាមន្ត្រី ភូមិ ៤ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១៤ និង ០០ នាទី ។

ជនរងគ្រោះឈ្មោះ វី សុធឿន ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរយោធា មានទីលំនៅផ្ទះលេខ១៤ ផ្លូវលេខ៥៧ ភូមិពង្រ ឃុំកំពង់ស្វាយ ស្រុកសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ ។

សម្ភារៈបាត់បង់កាបូបពណ៌ខ្មៅ ចំនួន ០១ ប្រាក់ដុល្លារចំនួន ៣១,០០០ ដុល្លារអាមេរិក ខ្សែកមាសទម្ងន់ ៦តម្លឹង អត្តសញ្ញាណប័ណ្ណយោធា ០១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក បណ្ណ័ប្រើប្រាស់អាវុធ ,លិខិតបញ្ជាបេសកម្ម និងសម្ភារៈមួយចំនួន ។

ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាទីន) នៅចំណុចមុខផ្ទះលេខ ២៦៧ ផ្លូវលេខ ១៥៦ ភូមិ ១២ ក្រុម៣៤ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ០៨ និង ៣០ នាទី ។ ជនរងគ្រោះឈ្មោះ រឿន សំនៀង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ
ស្នាក់នៅផ្ទះលេខ៤សេ ផ្លូវលេខ២៣០ ក្រុម១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់
ខ្សែកផ្លាកទីន ទម្ងន់ ៨ ជី ។

ជនសង្ស័យ
១-ឈ្មោះ សោម វ៉ាលីសា ហៅណុច ហៅហ្សា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ១៣អឺ០ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
ត្រូវបានឃាត់ខ្លួនថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០ និង ៥០ នាទី នៅចំណុចផ្លូវលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ អ៊ី សុភ័ក្រនិត ហៅ ឌី ណារត្ន័ ភេទប្រុស អាយុ ២១ឆ្នាំជនជាតិ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ត្រូវបានឃាត់ខ្លួនថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ២០ នាទី នៅចំណុចផ្លូវលេខ៥៩២កែងផ្លូវលេខ៣៣៥ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

៣-ឈ្មោះ លី រ៉ាណែត ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ត្រូវបានឃាត់ខ្លួនថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ២០ នាទី នៅចំណុចផ្លូវលេខ៥៩២កែងផ្លូវលេខ៣៣៥ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកម៉ូតូម៉ាកហុងដាស្កុបពីពណ៌ស សេរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ១១០៣៧០៧២ ពាក់ស្លាកលេខ ១HG ២៦៦៥ (ចាប់យកពីឈ្មោះ អ៊ី សុភក្រ័និត ហៅ ឌី ណារត្ន័)

-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម សេរីឆ្នាំ ២០២០ លេខតួ-លេខម៉ាស៊ីន ៥៧៥៦៧២០ គ្មានស្លាកលេខ
-កាបូបស្ពាយ , កាបូបយួរ ចំរុះម៉ាក ចំនួន ១៣ មាន៖
-ម៉ាក CHI ពណ៌ ទឹកដោះគោ
-ម៉ាក LV ពណ៌ ត្នោត
-ម៉ាក MONTBLANC
-ម៉ាក LOUIS VUITTON ពណ៌ ក្រឡាត្នោត
-ម៉ាក COACH ពណ៌ ស
-ម៉ាកគ្មានកាបូបដៃ ពណ៌ ស
-ម៉ាក AUDPIGET ពណ៌ សូកូឡា
-ម៉ាក JIN YANLI ពណ៌ ក្រហម
-ម៉ាកROSETTI ពណ៌ ខ្មៅ
-ម៉ាក LOUISA VUITTON ពណ៌ សូកូឡាក្រឡា
-ម៉ាក LV ពណ៌ សូកូឡា ,ម៉ាកBASTO ពណ៌ ខ្មៅ
-កាបូបដែកគ្មានម៉ាក
-គ្រឿងអលង្កាកាឡៃ មួយចំនួន
-នាឡិការដៃចំនួន ០២ គ្រឿង ម៉ាក ROMANSON និងម៉ាក EMPORD ARMANI
(ចាប់យកពីឈ្មោះ សោម វ៉ាលីសា ហៅ ណុច ហៅ ហ្សា)

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី ។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post