header ads

Sponsor

នៅឆ្នាំមុន​ ក្រោយពីrealmeបានដាក់សម្ភាធន៍នូវ X2 Proមក One Plus 7T​​ រួមជាមួយនិង iphone 11 Pro ម៉ូឌែលទាំង3នេះបានទទួលការវាយតម្លៃពីសំណាក់សារព័ត៌មានបច្ចេកវិទ្យាកំពូលប្រចាំប្រទេសអេស៉្បាញ(El androide libre)ថាជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំ ។ ដែលនៅក្នុងពេលនោះ realme X2 Pro បានបំពាក់នូវអេក្រង់កំរិត refresh rate 90Hz និងការសាកថ្មល្បឿនលឿន50W ត្រូវបានគេទទួលស្គាល់ថាជាស្មាតហ្វូនដែលមានល្បឿនលឿនបំផុត ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។

រីឯទូរស័ព្ទ flagship ដែលបានចាប់ផ្តើមដាក់សម្ភោធថ្មីៗនៅក្នុងឆ្នាំនេះផងដែរ​ក៏សុទ្ធតែបានចាប់ផ្តើមជ្រើសយកនូវអេក្រង់90Hzឬក៏120Hz ធ្វើជាបច្ចេកវិទ្យាដ៏ចាំបាច់មួយបំពាក់សម្រាប់នៅលើទូរស័ព្ទ flagship ហើយអ្នកប្រើប្រាស់ក៏ចាប់ផ្តើមកាន់តែមានការទាមទារចំពោះកំរិត refresh rate នៃអេក្រង់ផងដែរ។ ប្រសិនបើគ្មានការបង្ហាញខ្លួនរបស់ realme 6 series ទេនោះនឹងមិនមានអ្នកនឹកស្មានដល់ទេថាកំរិតអេក្រង់ refresh rate 90Hz​នឹងមានធ្វើការបំពាក់នៅលើទូរស័ព្ទកំរិតមធ្យមយ៉ាងលឿនបែបនេះឡើយ។

បើយោងទៅតាមព័ត៌មានដែលបានអោយដឹងថា realme 6 និង​ realme 6Pro សុទ្ធតែមានបំពាក់នូវអេក្រង់90Hz។មិនត្រឹមតែអេក្រង់90Hz នោះទេ ហើយលើកនេះrealme 6 series ថែមទាំងបានយកនូវកាមេរ៉ា AI ក្រោយ 4 គ្រាប់​ 64MP ធ្វើជាបច្ចេកវិទ្យា​សំខាន់សម្រាប់បំពាក់នៅលើទូរស័ព្ទទៀតផង ដូចដែលយើងបានដឹងហើយថា ចំនុចទាំងពីរនេះពិតមែនតែធ្លាប់បានបំពាក់នៅលើrealme X2 Proហើយក៏ដោយ ប៉ុន្តែrealme X2 Proនៅពេលនោះគឹទទួលបានការគាំទ្រនិងការវាយតម្លៃជាទូរស័ព្ទ flagship ដ៏ល្អពីសំណាក់អ្នកប្រើប្រាស់។ហើយលើកនេះrealme បែរជាយកនូវបច្ចេកវិទ្យាទាំងពីរនេះ មកបំពាក់នៅលើទូរស័ព្ទដែលជាម៉ូឌែលពេញនិយមរបស់ខ្លួនវិញម្តង។

source from India

តាមរយៈព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងទៀតដែរថា ក្រៅពីអេក្រង់90Hz និង​កាមេរ៉ាក្រោយ 4​ គ្រាប់​64MP realme 6 seriesក៏នឹងភ្ជាប់មកនូវជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន30Wមកបំពេញនូវតម្រូវការការសាកថ្មល្បឿនលឿនរបស់លោកអ្នកផងដែរ។​ ជាមួយគ្នានេះដែរ realme 6 និង realme 6Proក៏សុទ្ធតែបានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាមុខទំលុះអេក្រង់ ដែលជាដំណោះស្រាយដ៏ល្អសម្រាប់ផ្ទៃអេក្រង់នៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

ហើយថ្មីៗនេះដែរ realme 6 series កំពុងមានប្រម៉ូសិនការដាក់BLIND ORDER ហើយអ្វីដែលប្លែកនោះគឹដែលវាក៏ជាការទស្សន៍ទាយថា realme 6 ពិតជានឹងមានជួរតម្លៃក្រោម300ដុល្លារពិតមែនឬទេ? តែប្រសិនបើដូច្នេះមែន នោះrealme 6 series នឹងក្លាយជាទូរស័ព្ទកំរិតមធ្យមដែលនៅគួរអោយទន្ទឹមរង់ចាំមួយក្នុងប្រទេសកម្ពុជា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post