
ដោយមើលឃើញពីផលប៉ះពាល់ទាំងនេះ កីឡាករបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីៗ និងមានចំណូលច្រើនជាច្រើននាក់ បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះ។
តើមានកីឡាករបាល់ទាត់ណាខ្លះ ដែលបានបរិច្ចាគក្នុងអំឡុងពេលនេះ? យើងតាមដានទាំងអស់គ្នា៖
១. Neymar

Barcelona to offer Griezmann to PSG as part of Neymar deal - AS.com
កីឡាករប្រេស៊ីល នៃក្លឹប Paris Saint-Germain របស់បារាំងនេះ បានបរិច្ចាគប្រាក់ប្រមាណ ៧៥០ ០០០ ផោន ដល់អង្គការ Unicef និងចូលរួមក្នុងយុទ្ធនាការស្វែងរកជំនួយប្រឆាំងនឹងកូវីដ ១៩។
២. Cristiano Ronaldo

កំពូលកីឡាករបាល់ទាត់សញ្ជាតិព័រទុហ្កាល់ ដែលបច្ចុប្បន្នជាកីឡាកររបស់ Juventus នៃក្របខណ្ឌ Serie A របស់អ៊ីតាលីនេះ បានបរិច្ចាគប្រាក់ ១លានផោន ដើម្បីជួយដល់មន្ទីរសង្គ្រោះជំងឺធ្ងន់ ក្នុងមន្ទីរពេទ្យ នៅទីក្រុង Porto និង Lisbon ក្នុងប្រទេសព័រទុយហ្គាល់។
៣. Lionel Messi

Messi: gap has closed between Barcelona, Madrid and rest of LaLiga ...
ខ្សែប្រយុទ្ធអាស្សង់ទីន និងជាប្រធានក្រុម Barcelona ក្នុងក្របខណ្ឌ La Liga របស់អេស្បាញរូបនេះ បានបរិច្ចាគប្រាក់ ១លានផោន ដល់មន្ទីពេទ្យ ក្នុងទីក្រុង Barcelona។
៤. Robert Lewandoski

Bundesliga | Is Robert Lewandowski Bayern Munich's best ever striker?
ខ្សែប្រយុទ្ធប៉ូឡូញ នៃក្លឹប Bayern Munich ក្នុងក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់រូបនេះ និងភរិយារបស់លោក បានបរិច្ចាគប្រាក់ ១លានអឺរូ ដើម្បីជួយប្រឆាំងនឹងការឆ្លងរាលដាលនៃកូវីដ ១៩ ក្នុងប្រទេសអាល្លឺម៉ង់។
៥. Kylian Mbappe

Mbappe tested for Coronavirus after missing training
កីឡាករវ័យក្មេងសញ្ជាតិបារាំង នៃក្លឹប Paris Saint Germain ក្នុងក្របខណ្ឌ Ligue 1 របស់បារាំងនេះ បានឧបត្ថម្ភប្រាក់ និងសម្ភារៈជាប្រចាំ ដល់មូលនិធិមនុស្សគ្មានទីជម្រក ដើម្បីការពារពួកគេពីហានិភ័យនានា ក្នុងពេលមានការរាលដាលនៃជំងឺកូវីដ ១៩។
៦. Joshua Kimmich និង Leon Goretzka

Ehson on Twitter: "Leon Goretzka & Joshua Kimmich played 3 games ...
កីឡាកររបស់ក្លឹប Bayern Munich ទាំង ២នាក់នេះ បានធ្វើយុទ្ធនាការ #WekickCorona និងបានរៃអង្កាសថវិកាបានប្រមាណជា ៣.៦លានអឺរូ ដើម្បីបរិច្ចាគដល់មន្ទីរពេទ្យ។
៧. Harry Maguire

Ole Gunnar Solskjaer on Harry Maguire: 'He Can Be a Long-Term ...
ខ្សែការពារអង់គ្លេស របស់ក្លឹប Manchester United រូបនេះ សុខចិត្តកាត់ប្រាក់ខែផ្ទាល់ខ្លួន ៣០ភាគរយជារៀងរាល់ខែ ក្នុងអំឡុងពេលមិនបានប្រកួតដោយកូវីដ ១៩ ដើម្បីបរិច្ចាគដល់ក្រុមសុខាភិបាលជាតិអង់គ្លេស ក្នុងការប្រឆាំងកូវីដ ១៩។ ជាមួយគ្នា Maguire ក៏បានអំពាវនាវឲ្យកីឡាករ Manchester United បរិច្ចាគប្រាក់ខែ ៣០ភាគរយដែរ។
៨. Jordan Henderson

Liverpool ace Jordan Henderson links up with Arsenal, Chelsea and ...
ខ្សែការពារអង់គ្លេស និងប្រធានក្រុម Liverpool ក្នុងក្របខណ្ឌ Premier League របស់អង់គ្លេសនេះ បាននិយាយជាមួយប្រធានក្រុមផ្សេងទៀត ដើម្បីបង្កើតមូលនិធិប្រឆាំងវិបត្តិកូរ៉ូណា ក្នុងគោលដៅរៃអង្កាសប្រាក់រាប់លានផោន ដើម្បីជួយដល់វិស័យសុខាភិបាល ក្នុងប្រទេស៕
៩. Xavi និងភរិយា

អតីតកីឡាករ Barcelona រូបនេះ ក៏បានប្រកាសពីការបរិច្ចាគប្រាក់ ១លានអឺរូ ជួយដល់មន្ទីរពេទ្យ ក្នុងទីក្រុង Barcelona ប្រទេសអេស្បាញដែរ៕ ផ្ដល់សិទ្ធិដោយ៖ khmernas