
ក្រសួងការបរទេសកម្ពុជា បានផ្ដល់ទិដ្ឋាការទេសចរណ៍ដោយស្វ័យប្រវត្តិ (Visa T) សម្រាប់ភ្ញៀវទេសចរដែលផុតសុពលភាពទិដ្ឋាការកន្លងមក បន្តស្នាក់នៅកម្ពុជា ដោយគ្មានការផាកពិន័យអ្វីឡើយ រហូតដល់ពួកគេអាចមានលទ្ធភាពចាកចេញពីកម្ពុជា។
បើតាមក្រសួងការបរទេស ភ្ញៀវទេសចរណ៍ទាំងនោះ ភាគច្រើនចូលមកកម្ពុជា កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ហើយពួកគេមិនអាចត្រឡប់ទៅប្រទេសខ្លួនវិញបានឡើយ ដោយសាជើងយន្តហោះបិទ ។
ការសម្រេចរបស់រដ្ឋាភិបាលនេះ ធ្វើឡើងក្រោយពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W.Patrick Murphy បានស្នើសុំកម្ពុជាយោគយល់ និងអនុគ្រោះដល់ប្រជាជនខ្លួន ដែលផុតទិដ្ឋាការកំណត់ ហើយមិនអាចទៅអាមេរិកវិញបាន។ បានបញ្ចាក់ថា ប្រជាជនអាមេរិកនៅកម្ពុជា មិនអាចត្រលប់ទៅមាតុភូមិវិញទេ ដោយសារជើងហោះហើរខ្លះត្រូវបានបិទ និងជើងហោះហើរខ្លះទៀត ក៏មានកំណត់ ព្រោះតែពិភពលោកជួបនូវវិបត្តិជំងឺ Covid-19។ បើតាមលោក Murphy បញ្ហាទាំងនេះ គឺជាដើមហេតុ ដែលបង្កការលំបាកសម្រាប់ពួកគេ ដូច្នេះហើយបានជាស្ថានទូតអាមេរិកស្នើរដ្ឋាភិបាលកម្ពុជា ជួយសម្រួល និងយោគយល់ចំពោះពួកគេ ទម្រាំពួកគេអាចត្រលប់ទៅអាមេរិកវិញ៕ ផ្ដល់សិទ្ធិដោយ khmernas