header ads

Sponsor

អធិការដ្ឋាននគរបាលខណ្ឌទួលគោក៖ ស្ដីពីឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពី បទលួច មានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ)កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៥:១០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្ដែងពី បទលួច មានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ឃាត់ខ្លួន នៅចំណុចមុខផ្ទះលេខ៥៦AU ផ្លូវ លេខ២៣០ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខA-៤ ផ្លូវលេខ២៥៧ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហួន សេង ហៅសេង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៌ស លាយលឿង ពាក់ស្លាក លេខ ភ្នំពេញ 1HX-9041 ដែលមានលេខតួនិលេខ ម៉ាស៊ីន: 353953 (ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ហួន សេង ហៅសេង និងបក្សពួកជិះឆក់) និងកាបូបស្ពាយពណ៌សូកូឡាចំនួនមួយក្នុងនោះមាន: លុយដុល្លារចំនួន ៤៣$ (សែសិបបីដុល្លារសហរដ្ឋអាមេរិច) (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់យក ចាប់យកពីឈ្មោះ ហួន សេង ហៅ សេង) សមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនជនរងគ្រោះឈ្មោះ មុន គួយ វិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ មុន គួយ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀនសាលាឯកជន ហេឡូអាមេរិចកាំង និងលក់ខោអាវនៅផ្សារយូណាយពេលល្ងាច ស្នាក់នៅផ្ទះលេខ៥៦C4 ផ្លូវលេខ២៣០ ក្រុមទី១៣ ភូមិ៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចយើងបាន យក ទឹកនោម ជនសង្ស័យឈ្មោះ ហួន សេង ហៅ សេង យកមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹក នោមដោយប្រើឧបករណ៍ DiagnosticTest (តេស្តិ៍រហ័សស្វែងរកសាញៀនក្នុងទឹកនោម) ជាលទ្ធផលបង្ហាញពីភាព អវិជ្ជមាន (គ្មានធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរនិងចាត់ការតាមនីតិវីធីច្បាប់។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post