header ads

Sponsor

សៀមរាប៖ សមត្ថកិច្ច ខេត្តសៀមរាប បានចុះប្រតិបត្តិការបង្រ្កាប និងដកហូតសម្ភារៈខុសច្បាប់មួយចំនួន និងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៥នាក់ នៅព្រំប្រទល់កំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។

បើតាមអភិបាលខេត្តសៀមរាបលោក ទៀ សីហា កម្លាំងមក អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ដោយប្រើប្រាស់ឧបករណ៍ អូសម៉ាញ់ (យាំងកាវ)នៅថ្ងៃទី៤ខែមេសាឆ្នាំ២០២០។

ការចុះប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតទូកស្មាច់ចំនួន៤គ្រឿង សាច់ម៉ាញ់ប្រវែង ៣៧x២០=៧៤០ម៉ែត្រការ៉េ អាំងវិចទ័រសម្រាប់ឆក់ត្រី១គ្រឿង និងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន៤នាក់។

សូមជម្រាបថា ចំពោះវត្ថុតាង និងជនសង្ស័យទាំងអស់នោះ សមត្ថកិច្ចបានប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលជលផលខេត្តដោះស្រាយទៅតាមនីតិវិធី ៕

 

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post