header ads

Sponsor

រយៈពេល៣សប្ដាហ៍មកនេះ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានចុះបេសកម្ម ចុះគ្រប់ខេត្តក្រុងនានាដែលផ្ទុះជំងឺ កូវីដ១៩ ដេីម្បីពិនិត្យស្ថានភាពអាជីវករ ចុះចែកសម្ភារៈបង្ការជំងឺនៅតំបន់ផ្ទុះជំងឺ និងចុះផ្ដល់ស្បៀងអាហារ ដល់ពលរដ្ឋដែលជួបវិបត្តិចំណីអាហារ រួមទាំងផ្ដល់កម្លាំងចិត្តដល់ពលរដ្ឋក្នុងស្ថានភាពដ៏លំបាកនេះយ៉ាងមមាញឹក ចេញពីខេត្តមួយឆ្ពោះទៅខេត្តមួយ ។

បើតាមឯកឧត្តម បានឲ្យដឹងនៅយប់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២០នេះ ទោះបីរវល់ក្នុងភារកិច្ច និងការទទួលខុសត្រូវលេីបេសកកម្ម ចូលរួមប្រយុទ្ធជាមួយជំងឺ covid19 នេះក្ដី ក៏ឯកឧត្តម ពុំភ្លេចនូវភារកិច្ចរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងអំពេីអយុត្តិធម៌នានា ដែលកេីតឡេីងពីអ្នកមានអំណាច និងមន្ត្រីខិលខូចនានានោះដែរ ។

ប៉ុន្តែក្នុងស្ថានភាពនេះការ គិតគូរពីសុខភាពប្រជាជន គឺជាអទិភាពជាពិសេសគឺការព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការគ្មានប្រាក់បង់ផ្ទះជួល បង់អាគារ បង់ធនាគារជាដេីម ។

ក្នុងន័យនេះគឺឯកឧត្តមនៅតែអំពាវនាវ ដល់ម្ចាស់ផ្ទះជួលសូមមេត្តាបញ្ចុះតម្លៃជួលដល់អតិថិជនរបស់ខ្លួនផង ហេីយរដ្ឋាភិបាល សូមមេត្តាពិចារណាចំពោះ ការបញ្ចុះតម្លៃទឹកភ្លេីង ដោយជួយខាតជាមួយក្រុមហ៊ុនឯកជន ប្រសិនជាអគ្គីសនីនោះទិញពីគេ ។

ជាចុងក្រោយឯកឧត្តម សុំណូមពរ សូមពលរដ្ឋនៅផ្ទះ កុំចេញទៅណាបេីគ្មានការងារចាំបាច់ និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់អនាម័យជានិច្ច។

សូមជម្រាបជូនថា កាលពីថ្ងៃទី ០២ ខែមេសា កន្លងទៅ ឯកឧត្តមបានសម្ដែងការ អបអរសាទរ តែ ឯកឧត្តម ក៏សូមអំពាវនាវ ឲ្យតម្លៃថ្លៃភ្លេីង និងថ្លៃទឹកមេត្តាចុះថ្លៃបន្តិច នោះទេីបកាន់តែប្រសេីរ ព្រោះខណៈនេះពលរដ្ឋកម្ពុជាជាទូទៅ គឺនៅផ្ទះមិនសូវចេញទៅណានោះឡេីយ បានន័យថាយានយន្តគ្រប់ប្រភេទ គឺភាគច្រេីនចតនៅផ្ទះ មិនសូវមានតម្រូវការលេីប្រេងឥន្ទនៈនោះទេ ឯ កង្ហារ ម៉ាស៊ីនត្រជាក់ និង ទឹកទៅវិញទេ ដែលតម្រូវការច្រេីន ក្នុងស្ថានភាពនេះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post