header ads

Sponsor

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើការអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងតម្រូវឲ្យមានឯកសារត្រឹមមុនចាប់ផ្ដើមបើកបរលើដងផ្លូវ ខណៈផែនការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនឹងត្រូវអនុវត្តចាប់​​ពី​​ថ្ងៃ​​ទី ១​ខែ​​ឧសភាតទៅ។

សម្ដេចអំពាវនាវយ៉ាងដូច្នេះថា៖«សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស»។

សម្ដេចលើកឡើងទៀតថា ការរឹតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង ហើយយើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post