header ads

Sponsor

ប្រទេសទីមរ័រខាងកើត បានស្នើសុំទិញអង្ករពីកម្ពុជា ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងអាហាអំឡុងជំងឺ កូវីដ ១៩ រាតត្បាត។ នេះបើតាមការប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ១៨ ខែ មេសា។

បើតាមសហព័ន្ធស្រូវអង្ករ នៅពេលនេះកម្ពុជាបានពិភាក្សាជាមួយអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតប្រចាំប្រទេសកម្ពុជា អំពីលទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ផ្គត់ផ្គង់អង្កររបស់កម្ពុជាឲ្យទៅទីម័រខាងកើត។

សហព័ន្ធបន្តថា ដើម្បីឆ្លើយតបនឹងសំណើរនេះ កម្ពុជាបានស្នើឲ្យភាគីទីម័រខាងកើតបញ្ជូនលិខិតជាផ្លូវការតាមរយៈក្រសួងការបរទេស ដោយបញ្ជាក់ពីបរិមាណរយៈពេលនៃការផ្គត់ផ្គង់ និងលក្ខខណ្ឌផ្សេងៗនៃការផ្គត់ផ្គង់ ដូចជាការវេចខ្ចប់ ការដឹកជញ្ជូន និងប្រភេទអង្ករ ដែលត្រូវការជាដើម៕ ផ្ដល់សិទ្ធិដោយ % khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post