header ads

Sponsor

ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានលើកឡើងពីបញ្ហាកសិកម្មថា នៅប្រទេសយេីងនៅតែ ជា កម្ម ប្រសិនជាគ្រប់អង្គពាក់ព័ន្ធរបស់រដ្ឋ មិនជួយអោយអស់ពីដៃជេីងប្រកបដោយភាពទទួលខុសត្រូវ ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន។

ឯកឧត្តមថានៅតែសម្លឹងឃេីញថា មានកាឡានុវត្តន៍ភាពលេីផ្នែកកសិកម្មរបស់កម្ពុជា  តែកសិករនៅតែរអ៊ូរទាំព្រោះ ចំណាយទុនធ្វេីអស់ថ្លៃ ឯបានផលគឺថោក ឆ្នាំណាក៏ខាតដែរ។

បញ្ហានេះចោទសួរមេឃក៏ពិបាក ចោទទៅដីក៏ពិបាក បេីកសិករហ៊ានចោទមន្ត្រីវិញ កាន់តែមហាពិបាក ព្រោះមន្ត្រីយេីងជំនាញលេស សឹងគ្រប់គ្នា ដែលមានវប្បធម៌ ទទួលតែត្រូវ តែមិនទទួលខុស ។

ដោយឡែកឯកឧត្តម បានញែកបញ្ហា នៃវិបត្តិកសិកម្ម ជាបួនផ្នែក ដែលវាបង្ករមកពីអង្គពាក់ព័ន្ធនីមួយៗដោយមានភាពអសកម្ម និងទុច្ចរិត

ក / ភាពរាំងស្ទះលេីដំណាក់កាលផលិត

ក១ / ភាពយាយីរបស់មន្ត្រីថ្នាក់ក្រោម ក្នុងដំណាក់កាលផលិតកម្មកសិកម្ម របស់ពលរដ្ឋប្រជាកសិករ ករណីខ្លះពលរដ្ឋធ្វេីស្រែចំការសុខសុខ អាជ្ញាធរមូលដ្ឋាន ទៅយាយី ចាប់ត្រាក់ទឺ ដូចករណីមួយទៀតនៅខេត្តកំពង់ធំ ពួកឈ្មួញឃុបឃិតនិងមន្ត្រីយកតំបន់អាងទឹករដ្ឋជួលអោយប្រជាកសិករ ប្រជាកសិករតវ៉ា អត់ទឹកធ្វេីស្រែចាប់គ្នាដាក់គុកជាដេីម ករណីមួយទៀត ពលរដ្ឋនៅបឹងសំរោង ដែលគាត់ចិញ្ចមត្រីសម្រាប់លក់ ។ ទៅឈូសឆាយដីយកតំបន់នឹងរញ៉េរញ៉ៃវ៉ល់អស់  សួរថានរណាមានអារម្មណ៍ធ្វេីកសិកម្មទៀត ?

បញ្ហានេះជាគំនិតឯកឧត្តមទាល់តែវិធានការក្ដៅ ដេីម្បីទប់ស្កាត់រាល់អំពេីណាដែលប្រព្រឹត្តពីសំណាក់មន្ត្រីថ្នាក់ក្រោម ដែលបង្ករភាពក្ដៅក្រហាយដល់ប្រជាកសិករ ។

ក២ / ភាពទន់ខ្សោយរបស់សេនាធិការរដ្ឋក្នុងការផ្ដល់ ចំណី កសិកម្ម ដែលនេះជាសមត្ថកិច្ចរបស់ក្រសួងធនធានទឹក ! យេីងដឹងហេីយកសិកម្មត្រូវការទឹក ។ ទឹកជាចំណីរបស់កសិកម្ម តែមានតំបន់ភូមិសាស្ត្រកសិកម្មខ្លះទឹកទៅមិនដល់ ឬទៅដល់ហេីយតែពេលរដូវប្រាំង គឺអស់ទឹកបាត់ ព្រោះតែភាពខ្វះចន្លោះក្នុងការរក្សាទុកទឹក ដោយសារប្រឡាយធំៗ ជីកលំលំ ដោយសារចង់ចំណាយតិចដេីម្បី «សល់លុយ» ដូចនេះទឹកភ្លៀងពេលខ្លះត្រូវបានចាក់ចោលឥតអំពេីរ ហេីយប្រជាកសិករ ហាមាត់ ស្រែកទួញទៅ រហូតមានខេត្តខ្លះកុំថាទឹកធ្វេីកសិកម្ម តែរដូវក្ដៅល្មមៗ រកទឹកមុជមិនបានផង ។

បញ្ហានេះខ្ញុំយល់ថា ក្រសួងធនធានទឹក គួរសិក្សាពីទំហំថវិការ ថាតេីធ្វេីបែបណារុញ នយោបាយទឹកនៅកម្ពុជា អោយក្លាយជាសសៃតូចៗបំបែកទៅដល់គ្រប់តំបន់នៃតម្រូវការកសិកម្ម

ខ / ភាពរាំងស្ទះក្នុងដំណាក់កាលលក់

៣ / ភាពមិនសូវយកចិត្តទុកដាក់របស់ក្រសួងពាណិជ្ជកម្មចំពោះការលេីកស្ទួយទីផ្សារលេីផលិតផលកសិកម្ម ! ខ្ញុំឃេីញហេីយ ការបង្អួតចំពោះការលក់ផលិតផលកសិកម្មទៅក្រៅប្រទេសដែលភាគច្រេីនផលិតនោះ គឺរបស់ឧកញ៉ា អ្នកធំៗមួយរង្វង់តែក្រុមអភិជនដដែល ផ្សាយកាន់តែច្រេីន ឧកញ៉ាមានតែមួយក្ដាប់ទេ ដល់កសិករមូលដ្ឋាន ជិតចងករោយសារជំពាក់ធនាគារយកលុយមកដាំដុះតែបានផលលក់អត់ចេញ ! ជម្រុញតែការលក់នៃផលិតផលវត្ថុធាតុដេីម

បញ្ហានេះខ្ញុំយល់ថា ក្រសួងពាណិជ្ជកម្ម ត្រូវដាក់ទិសដៅច្បាស់ៗចំពោះវិសាលភាពនៃការជួយសម្រួលដល់ផលិតផលដែលត្រូវលក់អោយបាន ជាពិសេសត្រូវស្រង់ទិន្នន័យនៃតម្រូវការរបស់បណ្ដារប្រទេសជាដៃគូរ ថាគេចង់បានកសិកម្ម អី ? តែកសិករគួរដាំអី ដេីម្បីលក់ ចៀសវាងរុញតែទំហំផ្គត់ផ្គង តែមិនចំមុខព្រួញនៃតម្រូវការ

៤ / ភាពកន្តេីយនិងមិនសូវសហការរបស់ក្រសួងសិប្បកម្មនិងឧស្សាហកម្ម លេីការជំរុញកិច្ចការកសិកម្ម ! យេីងដឹងហេីយ ជាកត្តាធម្មជាតិ ផលិតផលកសិកម្ម មួយចំនួនធំទុកមិនបានយូទេ ខ្លះតែប៉ុន្មានថ្ងៃខូចហេីយ វាខុសអីពីត្រីពេញសមុទ្រ ពេលលំបាកទិញត្រីខកំប៉ុងថៃ ស្រេចតែគេឡេីងថ្លៃប៉ុន្មានក៏បាន ឯស្វាយ ចេក គ្រឿងបរិភោគអីផ្សេងទៀត បេីលក់អត់ចេញគឺចោល ។ ព្រោះយេីងខ្វះសង្វាក់ជំរុញ វិស័យសិប្បកម្ម ឧស្សាហកម្ម កែឆ្នៃ ផលិតផលកសិកម្មនោះអោយក្លាយជាផលិតផលសម្រេច ។ តេីពាណិជ្ជករស្រុកយេីងគេគ្មានគំនិតសោះឬវាម៉េច ? វាអាចថាបែបហ្នឹងដែរ តែអាចមកពីគេចុះសិក្សាឆ្វេងស្ដាំទៅ ឃេីញថាអង្គភាពពាក់ព័ន្ធគាបគេច្រេីនកន្លែងពេក ធ្វេីលែងចំណេញ ឧទាហរណ៍ អាជ្ញាប័ណ្ណ រោងចក្រកែឆ្នៃមួយ សុំបានងាយហី ? អានឹងហេីយដែលជាបញ្ហាវិទ្ធង្សនាដ៏ធំ ។

បញ្ហានេះខ្ញុំយល់ថា គួរមានការលេីកទឹកចិត្តដល់ពាណិជ្ជករ អ្នកវិនិយោគទុន ធំៗ មកបង្កេីតរោងចក្រកែឆ្នៃ ជួយសម្រួលលេីវិស័យកសិកម្មយេីង អោយក្លាយជា កសិឧស្សាហកម្ម ដែលប្រជាកសិករ ដាំដុះ ដោយមានសង្ឃឹមថាទំនិញរបស់ខ្លួនក្លាយជាតម្រូវការនៃគ្រប់ភាគីពាក់ព័ន្ធ ។

ណ្ហេីយចុះ ខ្ញុំលេីកឡេីងខាងលេីនេះជាមតិតែប៉ុណ្ណោះ គួរមិនគួរកុំប្រកាន់ខឹង តែខ្ញុំចង់បង្ហេីបថា ដេីម្បីដោះស្រាយអនុវិស័យណាមួយក្នុងវិស័យសេដ្ឋកិច្ច លុះត្រាអង្គពាក់ព័ន្ធនៃវិស័យនោះឈានមុខចាប់ជ្រោងគ្នា មួយទៀត មនុស្សអាចធ្វេីដល់អាប៉ូឡូបាន រឿងអីគ្រាន់តែដោះស្រាយវិបត្តិកសិកម្ម អោយរាស្ត្រសម្បូរសប្បាយមិនបាន ? ហេហេហេហេ សំខាន់ឆន្ទៈ មនសិការទេ មានឬអត់ ? លះឬអត់ ? សួនតួឬអត់ ?

បញ្ហាកសិកម្ម កុំស្រែកសួរមេឃសួរដី សំខាន់ស្រែកៗទៅ ឲ្យព្រះឥន្ទបានឮ ថាទេវតាខ្លះកូនចៅព្រះឥន្ទ គឺថាយ៉ាប់ណាស់ កំពូលលេស។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post