header ads

Sponsor

កេសរកូលព្រៃឬផ្កា​អ័រ​គី​ដេ កំពុងទទួលរងការគំរាមកំហែងតាមរយៈការជួញដូរក្នុងរូបភាពផ្សេងទៅបរទេស ជាពិសេសប្រទេសថៃ និងវៀតណាម ប៉ុន្តែមិនទាន់មានការកត់ត្រា និងព័ត៌មានលម្អិតពីការជួញដូរនេះនៅឡើយទេ។ នេះបើតាមផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៦ខែមេសា។

ផ្កាកេសរកូលព្រៃ គឺជាផ្កាមួយប្រភេទដែលប្រជាពលរដ្ឋតែងនិយមហៅថាផ្កាអ័រគីដេ។ផ្កាអ័រគីដេនេះភាគច្រើនសង្កេតឃើញមានលក់នៅតាមហាងលក់ផ្កានានា ដែលបានបង្កាត់មកពីប្រភេទផ្កាកេសរកូលព្រៃ។

អ្នកជំនាញផ្នែកជីវៈចម្រុះ បានចាត់ទុកកម្ពុជា ជាប្រទេស ដែលសំបូរបែបនូវធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលក្នុងនោះមានប្រភេទផ្កាកេសរកូលព្រៃ ឬផ្កាអ័រគីដេ ប្រមាណជាង៥០០ប្រភេទ ដោយមានពូជខ្លះក៏ជាពូជកម្រ នៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្នុងចំណោមប្រភេទផ្កាទាំងនោះមានកេសរកូលព្រៃប្រមាណ ៣៦០ ហើយដែលបានធ្វើអត្តសញ្ញាណរួច៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post