header ads

Sponsor

ក្រសួងពាណិជ្ជកម្ម បានរកឃើញស្ថានីយ៍ មួយចំនួនលក់ប្រេងឥន្ធនៈក្នុងតម្លៃខ្ពស់ និង កឹបកេងបរិមាណប្រេង និងបន្លំផ្នែកគុណភាព ដែលផ្ទុយពី សេចក្ដីជូនដំណឹងរបស់ ក្រសួងពារណិជ្ជកម្ម។ នេះបើតាមការបញ្ជាក់របស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២ ខែ មីនានេះ។

ក្រសួង ព្រមានថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ប្រសិនបើមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប រកឃើញ ស្ថានីយ៍ ឬដេប៉ូណាមួយ លក់ប្រេងជូនអតិថជនក្នុងតម្លៃដែលខ្ពស់ជាងសេចក្ដីជូនដំណឹងរបស់ក្រសួង ឬកឹបកេងលើសបរិមាណ និងបន្លំផ្នែកគុណភាព មន្រ្តីនឹងអនុវត្តវិធានការតាមផ្លូវច្បាប់។

ការព្រមានបែបនេះ ក្រោយក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី ១ ខែ មីនា ពីតម្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជា ចុះត្រឹម ២៣៥០រៀល/មួយលីត្រ សម្រាប់សាំងធម្មតា និង ២,៤៥០៣ រៀល/មួយលីត្រ សម្រាប់ប្រេង ម៉ាស៊ូត ។ ក្រសួងអំពាវនាវឲ្យ ស្ថានីយ៍ ឬដេប៉ូ ចែកចាយប្រេងទាំងនោះ អនុវត្តឲ្យបានត្រឹមត្រូវតាមខ្លឹមផ្សារច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post