header ads

Sponsor

ក្រសួងសុខាភិបាលបានហាមឃាត់គណនីហ្វេសបុកចំនួន៤ ដែលកំពុងផ្សព្វផ្សាយលក់ម៉ាស់ អាល់កុល ជែលលាងដៃនិងសារធាតុសម្លាប់មេរោគកូវីដ១៩ ខុសច្បាប់។

ក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា នៅថ្ងៃទី២ខែមេសា មានគណនីហ្វេសប៊ុកចំនួន ៤ មានដូចជា ឈ្មោះ Candy Na,ពិភពProduct online, ផលិតផលCorona-កូរ៉ូណា និងឈ្មោះ បញ្ញាប្រឹក្សាយោបល់បញ្ហាសុខភាព Tell ០៩៨ ៧៩ ២៣ ២៥ បានយកផលិតផលខាងលើមក ដាក់លក់ ប៉ុន្តែមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយ។

ដើម្បីជៀសវាងការចាយវាយខុសគោលដៅ និងប៉ះពាល់ដល់សុខភាព ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋ ទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផល ដែលគ្មានលិខិតអនុញ្ញាតឬទទួលស្គាល់ពីក្រសួងជាដាច់ខាត៕

ផ្ដល់សិទ្ធិដោយ៖​ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post