header ads

Sponsor

សារធាតុ មេតាណុលប្រមាណជាង ២០០កាន ត្រូវបានមន្រ្តីជំនាញចុះបង្រ្កាបរឹបអូស កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២០នេះ។ នេះបើតាមរបាយការណ៍របស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី ៩ ខែ មេសានេះ។

មន្ទីរពាណិជ្ជកម្ម សហការជួយកងកម្លាំង អាជ្ញាធរដែនដីខណ្ឌកំបូល បានស្រាវជ្រាវចុះបង្រ្កាប សារធាតុ មេតាណុលចំនួន ២០០កាន ដែលស្មើរនឹង ៦,០០០លីត្រ ស្ថិតនៅទីតាំង ផ្ទះលេខ A23 ខណ្ឌកំបូល រាជធានីភ្នំពេញ។

អជ្ញាធរ បានសម្រេចបិទទីតាំងខាងលើជាបណ្តោះអាសន្ន ដើម្បីការពារខ្លាចក្រែងមានការបន្លំយកសារធាតុមេតាណុលទាំងនេះ ចែកចាយលក់ឲ្យពលរដ្ឋ ធ្វើជាអាល់កុលសម្រាប់លាងដៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើ។

សូមបញ្ជាក់ថា អាល់កុលដែលមានកម្រិតមេតាណុលខ្ពស់ទាំងនេះ អាចជ្រាបចូលទៅក្នុងស្បែក និងបង្ករឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសអាចប៉ះពាល់ដល់លទ្ធភាពនៃការមើលឃើញរបស់ភ្នែក៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post