header ads

Sponsor

កាលពីថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០២០ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានដឹកនាំសហការី និងសហការជាមួយមន្ត្រី២រូប មកពីវិមានសន្តិភាពទីស្ដីការគណរដ្ឋមន្ត្រី ចុះស៊េីបអង្កេតករណីនៃការប្រេីប្រាស់វិធានការក្ដៅ ចំពេលសង្គមជាតិកំពុងវឹកវរ រឿងកូវីត១៩ នៅបឹងសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាវិធានការនោះមានរូបភាពលក្ខណៈ ហិង្សាលេីពលរដ្ឋ។

ឯកឧត្តមបានឲ្យដឹងទៀតថា ការចុះពិនិត្យនេះ ក្រោយពីឯកឧត្តមបានទទួលតម្រុយ នោះជាលក្ខណៈវីឌីអូឃ្លីបមួយ ដែលពលរដ្ឋទ្រហោយំ រារាំងសមត្ថកិច្ចដែលឈូសឆាយដីតំបន់បឹងសំរោង ហេីយមានពលរដ្ឋដេកដួលលេីដីនោះផងដែរ
ក្នុងករណីនេះពលរដ្ឋ៣ រូបអះអាងថាសមត្ថកិច្ចប្រេីហិង្សាឲ្យគាត់រងរបួស ក្នុងចំណោមនោះមានមួយរូបទៀតប្រេះឆ្អឹងស្មាឆ្វេង ហេីយករណីនេះមានការចាប់ឃុំដោយមិនមានហេតុផលផងដែរ ។

ដោយឡែកបញ្ហាវិវាទដីធ្លី គឺឯកឧត្តមពុំវែកញ៉ែកទេ ដោយរង់ចាំបន្តការស៊េីបអង្កេតបន្ថែម អ្វីដែលជាគោលការណ៍ផ្ដោតធំបំផុតគឺតាមដានការអនុវត្តន៍ច្បាប់ ថាតេីអាជ្ញាធរដែលប្រេីហិង្សាលេីពលរដ្ឋនោះ ឈរលេីមូលដ្ឋានច្បាប់អ្វី ? ដោយលទ្ធផលលំអិតនឹងរៀបចំជារបាយការដាក់ជូនប្រមុខរដ្ឋាភិបាល ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post