header ads

Sponsor

ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចការងារបណ្ដោះអាសន្នលោក ស្រេង សុខា ស្នងការរងខេត្តកណ្ដាល ស្រេង សុខា កាលពីថ្ងៃទី២១ មេសា។ លោក ស្រេង សុខា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងលិខិតសម្ដេច ស ខេង មិនបានបញ្ជាក់មូលហេតុឱ្យច្បាស់នៃការផ្អាការងារលោក ស្រេង សុខា ឡើយ។ ប៉ុន្តែការផ្អាកការងារលោក ស្រេង សុខា នេះ ត្រូវបានគេសង្ស័យថា ទំនងជាពាក់ព័ន្ធនឹងករណីដីធ្លី។

កន្លងមកលោក ស្រេង សុខា ធ្លាប់រងការចោទប្រកាន់ថា យកឈ្មោះលោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមប្រឹក្សាភិបាលខេត្ត ទៅបញ្ជាឲ្យចៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ឲ្យកាត់ដីរបស់រដ្ឋឱ្យខ្លួនផងដែរ។ ប៉ុន្តែករណីនេះ លោក ស្រេង សុខា ស្នងការរងខេត្តកណ្ដាល បានបដិសេធការចោទប្រកាន់នេះ។

សារព័ត៌មានខ្មែរណាស់ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះឡើយ៕

 

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post