header ads

Sponsor

 

កាលពីថ្ងៃច័ន្ទ អធិកាបតីប្រទេសអាល្លឺម៉ង់លោកស្រី Angela Merkel បានជំរុញ​ប្រទេសចិនបង្ហាញអំពីតម្លាភាពអំពីដើមកំណើតនៃវីរុសកូរ៉ូណាឬកូវីដ១៩ បន្ទាប់​ពីលោកស្រីមានការព្រួយបារម្ភស្រដៀងគ្នានឹងលើកឡើងដោយប្រធានាធិបតីបារាំង នៅក្នុងការបង្ហាញការមិនពេញចិត្តចំពោះការដោះស្រាយរបស់ទីក្រុងប៉េកាំងជុំវិញការរោគរាតត្បាតវីរុសនេះ។

លោកស្រី Angela Merkel បានទាមទារប្រទេសចិនបញ្ចេញព័ត៌មាន​បន្ថែមអំពីវី​រុស​នេះ ដោយគូសបញ្ជាក់ពីកម្រិតនៃភាពមិនស្រួលសម្រាប់មេដឹកនាំអឺរ៉ុប ដែលជា​ទូទៅត្រូវបានគេមើលឃើញថា មិនសូវរិះគន់រដ្ឋាភិបាលចិនជាសាធារណៈ។

ទោះបីជាមានសម្ពាធអន្តរជាតិកើនឡើងបែបនេះក៏ដោយ ក៏រដ្ឋាភិបាលចិនបាន​បង្ហាញ​ថា ខ្លួនទំនងជាមិនឱនក្បាលចំពោះសហរដ្ឋអាមេរិក ក្នុងការអនុញ្ញាត​ឱ្យមានដំណើរ​ទស្សនកិច្ចស្រាវជ្រាវមួយ ទៅកាន់មន្ទីរពិសោធន៍សិក្សាអំពីវីរុសនៅទីក្រុងវ៉ូហានឡើយ ខណៈសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតអំពីលទ្ធភាពដែលវីរុសនេះអាចត្រូវបានគេបង្កើតឡើង ប៉ុន្តែត្រូវបានចិនបដិសេធ។

កាលពីសប្តាហ៍មុនប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានថ្លែងអំពី​កង្វះតម្លាភាពរបស់ប្រទេសចិន នៅក្នុងបរិបទនៃភាពខុសគ្នា​រវាងលទ្ធិប្រជាធិបតេ​យ្យខាងលិចនិងផ្តាច់ការរបស់ចិន។ កាលពីថ្ងៃអង្គារអ្នកនាំពាក្យក្រសួង​ការបរទេសចិន​លោក Geng Shuang បាននិយាយថា ប្រទេសចិនបានពង្រឹងកិច្ចស​ហប្រតិបត្តិការ​អន្តរជាតិ ដើម្បីទប់ស្កាត់ការរាតត្បាតក្នុងលក្ខណៈបើកចំហរ តម្លាភាព និងទទួល​ខុសត្រូវ៕ ប្រភព៖ South China Morning

 ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post