Sponsor

គ្រប់ការប្រកួត ក្នុងក្របខណ្ឌ Champions League និង Europa League នឹង​ត្រូវផ្អាក​ «រហូតដល់​មានការ​ជូនដំណឹងបន្ថែម» ពីសហព័ន្ធបាល់ទាត់អឺរុប UEFA។ នេះគឺជា​សេចក្តីប្រកាសព័ត៌មានពី UEFA ផ្ទាល់ ដោយបន្ថែមថា ហេតុផល​ដោយសារតែការ​ឆ្លងរាលដាល​គ្មានថម​ថយ​នៃជំងឺកូវីដ ១៩ ក្នុងប្រទេសនៅអឺរុប។

UEFA បានបញ្ជាក់ដែរថា គ្រប់ការប្រកួត​ ដែលគេ​គ្រោងនឹងចាប់ផ្តើម នៅខែមិថុនា ក៏នឹងត្រូវផ្អាកដូចគ្នា រួមទាំងការប្រកួតជម្រុះ Euro ឆ្នាំ ២០២០​ផងដែរ។ Euro ២០២០ ដែលនឹង​ត្រូវលើកពេល​ រហូតដល់ឆ្នាំ ២០២១។

គួរជម្រាបជូនថា ការប្រកាសរបស់ UEFA នៅពេលនេះ គឺក្រោយ​ពេល​មានកិច្ច​ពិភាក្សាជាមួយ​សមាជិក ៥៥ប្រទេស នៅថ្ងៃពុធ ទី ១ខែមេសា ឆ្នាំ ២០២០ ពីកិច្ច​ការ​បន្ត​ ខណៈដែល​លីគប្រកួត​បាល់ទាត់​ក្នុងស្រុក​ធំៗនៅអឺរុប ត្រូវផ្អាក​ និងបន្តការ​ផ្អាក មិនអាចដំណើរការវិញបាន ដោយសារតែឥទ្ធិពល​នៃកូវីដ ១៩។

ការប្រកាសនេះ ក៏ស្រប​ពេល​ប្រធាន UEFA លោក Aleksander Ceferin បាន​និយាយ​នៅ​សប្តាហ៍មុនថា ការប្រកួត​លីគបាល់ទាត់នៅរដូវកាលនេះ នឹង​ត្រូវឆាចោល​តែម្តង ប្រសិនបើ​មិនអាចដំណើរការ​ឡើងវិញ នៅចុងខែមិថុនានោះទេ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor