header ads

Sponsor

ប្រជាពលរដ្ឋរស់នៅសហគមន៍ព្រែកតាគង់១ ក្នុងខណ្ឌច្បារអំពៅ ស្នើឲ្យក្រុមហ៊ុន INGODគោរពតាមកិច្ចសន្យា និង សិទ្ធិរបស់ប្រជាពលរដ្ឋដែលបានព្រមព្រៀងជួលដីឲ្យក្នុងរយៈពេល៦ខែ ក៏ប៉ុន្តែពេលនេះ ខាងក្រុមហ៊ុន បានមកអភិវឌ្ឍមុនកិច្ចសន្យា។

គិតត្រឹមថ្ងៃទី០១ខែមេសានេះ តំណាងប្រជាពលរដ្ឋសហគមន៍ព្រែកតាគង់១ បានតវ៉ាជាមួយក្រុមហ៊ុន អស់រយៈពេល៤ថ្ងៃហើយ។ លោក អ៊ុំ ណារី បានបា្រប់សារព័ត៌មានខ្មែរណាស់ដូច្នេះថា៖«កិច្ចសន្យា ជាមួយក្រុមហ៊ុនមានរយៈពេល៦ខែ ចាប់ពីខែមករាដល់ខែមិថុនា ក៏ប៉ុន្តែយើងទើបធ្វើបាន៣ខែទេ ខាងក្រុមហ៊ុមមកប្រាប់ឲ្យពួកយើងរើសឲ្យអស់ក្នុងរយៈពេល១០ថ្ងៃ ដូច្នេះក្រុមហ៊ុនត្រូវតែទទួលខុសត្រូវ ដោយសារកុងត្រាយើង៦ខែ»។

បុគ្គលិករបស់ក្រុមហ៊ុន INGOD លោក សាន បានលើកឡើងបែបនេះថា៖«ខាងប្រជាពលរដ្ឋបាន ជួលដីរបស់ក្រុមហ៊ុនដើម្បីដាំត្រកួនកញ្ជែត ក្នុងកិច្ចសន្យារបស់ពួកខ្ញុំគឺរាល់៦ខែម្ដង ហើយក្នុងកិច្ចសន្យា ក៏បានប្រាប់គាត់ហើយថា បើករណីណាក្រុមហ៊ុនត្រូវការអភិវឌ្ឍ ឬក៏លក់ផ្ទេរឲ្យទៅអ្នកដទៃពួកគាត់អ្នក ដែលជួលគឺអត់មានសិទ្ធិតវ៉ាសងសំណងទេ»។

លោកបន្តថា ការចាក់ដីអភិវឌ្ឍនៅទីនេះមានច្រើនហិកតា ប៉ុន្តែខាងក្រុមហ៊ុនចាក់តែមួយផ្នែកសិនទេ ដែលមានទំហំ២៤ហិកតា ដោយគ្រាន់តែចាក់លើកជាទំនប់សិនមិនមែនចាក់បំពេញទាំងអស់នោះឡើយ។

លោក អ៊ុំ ណារី បានឆ្លើតតបនឹងការលើកឡើងរបស់តំណាងក្រុមហ៊ុនវិញថា ការចាក់ដីព័ទ្ធរបស់ក្រុមហ៊ុនដែលថា ធ្វើទំនប់បោះទង់ប៉ុណ្ណា គឺយកទំហំប៉ុណ្ណឹង ប៉ុន្តែវានៅមាន​ផលប៉ះពាល់ដល់ដំណាំដដែល។

ពលរដ្ឋ បានសំណូមពរដល់ក្រុមហ៊ុនINGOD ត្រូវគោរពសិទ្ធិនិងគោលការណ៍របស់ប្រជាពលរដ្ឋផង ហើយពួកគេដាំនេះ ចំណាយទន់អស់រាប់ពាន់រាប់ម៉ឺនដុល្លារ ហើយក្រុមហ៊ុនប្រាប់ឲ្យរើភ្លាមៗ ពួកគេទទួលយកមិនបានទេ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post