ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២០ មេសាថា មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ ប៉ុន្តែពុំមានករណីកើតឡើងថ្មីនោះទេ។
បើតាមលោក ម៉ម ប៊ុនហេង អ្នកជំងឺទាំង២នាក់នេះ ត្រូវបានមន្ទីរជំនាញសុខាភិបាល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ និងកន្លែងស្នាក់នៅរៀងខ្លួនវិញហើយ ក្រោយពីពួកគេធ្វើតេស្តឃើញថា អវិជ្ជមានកូវីដ១៩។ បុរសទាំងពីរនាក់នេះ គឺជាបុរសជនជាតិខ្មែរនៅខេត្តបាត់ដំបង និងជនជាតិបារាំង ស្នាក់នៅខេត្តព្រះសីហនុ។
មកដល់ពេលនេះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន១០៧នាក់ហើយ ក្នុងចំណោមអ្នកជំងឺ១២២នាក់។
ផ្ដល់សិទ្ធិដោយ៖ khmernas