header ads

Sponsor

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឲ្យប្រជាជនទាំងអស់ កុំភ្លេចខ្លួនដោយសារមានករណីជាសះស្បើយច្រើន និងគ្មានអ្នកឆ្លងថ្មីក្នុងរយៈពេលជាង ១ សប្តាហ៍មកនេះ។

លោកស្រីព្រមានថា បញ្ហាប្រឈមលើកទី ២ អាចនឹងកើតមានឡើង ប្រសិនបើយើងធ្វេសប្រហែស។ «វាផុយស្រួយ ថ្វីបើយើងមិនមានឆ្លងករណីថ្មីជាង ៧ថ្ងៃមកនេះ។ នេះមិនមែនមានន័យថា យើងរួចផុតពីបញ្ហានេះនេះឡើយ។ ការរាលត្បាតលឿនមែនទែន។

យើងមិនត្រូវប្រហែសទេ។ បើយើងភ្លេចខ្លួន មិនបានការពារខ្លួនទេ ការវាយលុកដោយកូវីដ១៩ នេះ នឹងកើតមានឡើង។ វាផុយស្រួយណាស់»។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងសន្និសីទីកាសែតនៅព្រឹកនេះ។

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post