
ប្រធានបណ្តាញអ្នកធ្វើការតាមផ្ទះកម្ពុជា នៃសមាគមIDEA អ្នកស្រី វុន សម្ផស្ស បានប្រាប់សារព័ត៌មាន«ខ្មែរណាស់» តាមបណ្តាញសង្គមថា បញ្ហាដែលកម្មករធ្វើការងារតាមផ្ទះកំពុងជួបប្រទះនៅក្នុងដំណាក់កាលកូវីដ១៩នេះ មានជាច្រើន។ អ្នកស្រី វុន សម្ផស្ស បានជម្រាបថា បញ្ហាទាំងនោះរួមមាន៖ ប្រឈម និងការចំនាយសម្រាប់ការបង់ធនាគារ,មិនមានលុយគ្រប់គ្រាន់សម្រាប់ទិញអាហារបម្រុងទុក ប្រសិនបើប្រទេស ស្ថិតក្នុងគ្រាប្រកាសអាសន្ន , ប្រឈមនិងការគ្មានការងារធ្វើ ថៅកែទៅស្រុក មិនទូទាត់ប្រាក់ខែជូនកម្មករ កម្មករមិនអាចរកការថ្មីធ្វើបាន ស្របពេល Covid កុំពុងរាត្បាត, ប្រឈមនិង ការធ្វើដំណើរ ដោយសារមិនមានឧបរកណ៍គ្រប់គ្រាន់សម្រាប់ការពារ មិនមានអ្នកថែទាំកូនតូច ក្រោយពេលសាលារៀនទាំងអស់បិទទ្វារ ,បាត់បង់ចំណូលគ្រួសារទាំងមូល ប្ដីអ្នករត់រ៉ឺម៉ក់ និងប្រពន្ធជាកម្មករការងារផ្ទះ គ្មានលុយបង់ថ្លៃបន្ទប់ជួល បង់ថ្លៃទឹក ថ្លៃភ្លើង អីវ៉ាន់ បន្លែ ត្រីសាច់ឡើងថ្លៃជាដើម៕ ផ្ដល់សិទ្ធិដោយ khmernas